ចាប់ពលរដ្ឋពីខេត្តក្រចេះ បញ្ចូលឡានបញ្ជូនទៅខេត្តវិញទាំងយប់
ប្រជាពលរដ្ឋប្រមាណមួយរយគ្រួសារ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់ឡានបញ្ជូនទៅខេត្តក្រចេះទាំងយប់ នៅពេលដែលពួកគាត់បានមកជួបជុំគ្នា ក្រោមដើមពោធិ៍មួយ ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ។

ពលរដ្ឋពីខេត្តក្រចេះ ក្នុងយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)
វិបត្តិដីធ្លី - ប្រជាពលរដ្ឋប្រមាណមួយរយគ្រួសារ ស្មើនឹងមួយរយនាក់ មកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានមកជួបជុំគ្នាក្រោមដើមពោធិ៍ ជិតរូបសំណាកមិត្តភាពកម្ពុជា វៀតណាម ឡាវ ខាងកើតផ្ទះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការជួបជុំគ្នានេះដើម្បីសុំអន្តរាគមរឿងដីធ្លី ដែលអាជ្ញាធរមូលដ្ឋានបានឃុបឃឹតគ្នា លួចលក់ឲ្យក្រុមហ៊ុន។
[...]

