ភ្នំពេញល្បីឈ្មោះ ថាសម្បូរបឹងបួពេលមានភ្លៀង (vdo)
នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកានេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់ពីរម៉ោង៤ទៀបភ្លឺ រហួតដល់ម៉ោង៧ព្រឹក។ ទឹកភ្លៀងបានធ្វើឲ្យលិចផ្លូវ ហើយនឹងមានការកកស្ទះចរាចរណ៍ថែមទៀត បង្កឲ្យអ្នកលក់ដូរ និងអ្នកធ្វើដំណើរមួយចំនួន បានត្អូញត្អែរពីបញ្ហាទាំងនេះយ៉ាងខ្លាំង។
ក្នុងបទសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ យុវជនម្នាក់ឈ្មោះ វិចិត្រ ដែលរស់នៅសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ បានបញ្ជាក់ថា ការធ្វើដំណើរលើផ្លូវលិចទឹក វាលំបាកណាស់។ យុវជនបានត្អូញត្អែរបែបនេះ ជាមួយនឹងការបង្ហាញម៉ូតូរបស់ខ្លួន ដែលបានរលត់ក្នុងទឹក ធាក់លែងឆេះ។
ចំពោះ អ៊ំប្រុស វ៉ាយ ដែលជាអាជីវករលក់កង់ នៅសង្កាត់ស្ទឹងមានជយ័ បានមានប្រសាស៍ថា ចាប់តាំងពីមានការឈួសឆាយធ្វើផ្លូវថ្មីមក បណ្តាលអោយផ្លូវខាងមុខផ្ទះអ៊ំប្រុស លិចជ្រៅជាងពីមុន ហើយធ្វើការលក់ដូរមិនដាច់សោះ។ [...]
