សេចក្តីព្រាងច្បាប់ទាំងស្រុង ស្តីពី«ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត»ថ្មី
ក្រុមការងារទាំងពីរគណបក្ស បានឯកភាពគ្នាទាំងស្រុង កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥នេះ ទៅលើខ្លឹមសារ នៃច្បាប់បោះឆ្នោតថ្មី ដ៏ចម្រូងចម្រាស់។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែងដូចតទៅ៖
ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពីមាត្រា៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលរួមមាន១៥មាត្រ ចាប់ពីមាត្រា២៣ ដល់មាត្រា៣៧។
ជំពូកទី៥ ចែងអំពីការិយាល័យបោះឆ្នោត ដែលរួមមាន៦មាត្រា ចាប់ពីមាត្រា៣៨ [...]