Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ជុន ចាន់បុត្រ៖ ចង់​បាន​ព័ត៌មាន អ្នក​សារព័ត៌មាន​ត្រូវ​ធ្វើ​មុខ​ក្រាស

ជុន ចាន់បុត្រ៖ ចង់​បាន​ព័ត៌មាន អ្នក​សារព័ត៌មាន​ត្រូវ​ធ្វើ​មុខ​ក្រាស

នៅចំពោះភាពលំបាក របស់អ្នកសារព័ត៌មាន ខណៈមន្រ្តីសាធារណៈជាច្រើន ក្នុងប្រទេសកម្ពុជា បានរំលោភ «សិទ្ធិ​(អ្នក​សារព័ត៌មាន)» តាមការមិនផ្តល់ព័ត៌មាននោះ លោក ជុន ចាន់បុត្រ អនុប្រធានផ្នែកការផ្សាយ ជាភាសាខ្មែរ របស់វិទ្យុអាស៊ី​សេរី បានថ្លែងបង្ហើបថា មានករណីពីរយ៉ាង ដែលអ្នកសារព័ត៌មានត្រូវធ្វើ។ នោះ គឺទីមួយ អ្នកសារព័ត៌មានត្រូវចុះ​យក​ព័ត៌មាន ជា«ក្រុម» និងទីពីរ អ្នកសារព័ត៌មានត្រូវធ្វើខ្លួន ជាមនុស្ស«មុខក្រាស់»។

ថ្លែងក្នុងវេទិកាយុវជន ស្តីពី «ការយល់ដឹងពីសកលលោក និងការអភិវឌ្ឍខ្លួនឯង ជាពលរដ្ឋសកម្ម» នៅមហោស្រប​ចេនឡា រាជធានីភ្នំពេញ ដោយមានយុវជនចូលរួម ប្រមាណ៧០០នាក់ អ្នកសារព័ត៌មាន ដែលសំបូរវោហារសាស្រ្ត និង​ពូកែ​សួរ​ដេញដោល តាមទាន់ជាន់កែង លោក ជុន ចាន់បុត្រ បានសង្កត់ធ្ងន់ថា ករណីទាំងពីខាងលើនេះ ចាំបាច់ត្រូវតែ​ធ្វើ​ហើយធ្វើទៀត ពិសេសត្រូវធ្វើមុខឲ្យក្រាស់បន្តិច។

និយាយបែបកំប្លែងបន្តិច លោក ជុនចាន់បុត្រ បានស្រង់សំដី [...]

«ស្រ្តី​វ័យ​ក្មេង​កម្ពុជា» នឹង​​គ្មាន​លទ្ធភាព​ដណ្ដើម​ទីផ្សារ​អាស៊ាន?

«ស្រ្តី​វ័យ​ក្មេង​កម្ពុជា» នឹង​​គ្មាន​លទ្ធភាព​ដណ្ដើម​ទីផ្សារ​អាស៊ាន?

ក្រុមយុវជន ពិសេសស្រ្តីវ័យក្មេង រួមទាំងអង្គការសង្គមស៊ីវិលផងនោះ បានសម្ដែងការយល់ឃើញ របស់ពួកគេថា ក្នុង​ស្ថានភាព របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកំពុងត្រៀមខ្លួន ធ្វើសមាហរណកម្មអាស៊ាន នាចុងឆ្នាំ២០១៥នេះ រដ្ឋាភិបាល​ហាក់មិនបានគិតគូរ ឬពង្រឹងសមត្ថភាព«ស្រ្តី» ដើម្បិកិច្ចការទាំងនោះឡើយ។ ប្រទេសកម្ពុជា អាចនឹងគ្មានវត្តមាន ស្រ្តី​គ្រប់​គ្រាន់ ពិសេស«ស្រ្តីវ័យក្មេង» ដើម្បីចូលរួមប្រជែង ក្នុងទីផ្សារអាស៊ាន។

ការព្រួយបារម្ភ«វត្តមាន»ស្រ្តីកម្ពុជា ក្នុងទីផ្សាអាស៊ាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាស្តីពី«បញ្ហាស្ត្រី និងអាស៊ាន» កាលពីថ្ងៃទី២៣ ឧសភានេះ ហើយក្រុមយុវជនទាំងនោះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជួយជម្រុញ​ឲ្យ​ស្រ្តី (ទាំងស្រ្តីវ័យក្មេង) មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់។ ក្រុមយុវជន«វ័យក្មេង» បានលើកឡើងថា រដ្ឋាភិបាល​ត្រូវតែបង្កើត កម្មវិធី «អប់រំ» និងផ្តល់ចំណេះដឹង ផ្នែកជំនាញនានា [...]

អាដហុក ប្តឹង សុក កែវបណ្ឌិត និង គី ឫទ្ធី ទៅ​ស្ថាប័ន​កំពូល​ចំនួន​បួន

អាដហុក ប្តឹង សុក កែវបណ្ឌិត និង គី ឫទ្ធី ទៅ​ស្ថាប័ន​កំពូល​ចំនួន​បួន

ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការឧទ្ធណ៍ ប្រធាន​តុលាការ​តុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សុទ្ធតែបានទទួលបណ្តឹង របស់សមាគមអាដហុក តំណាងផ្តឹត​មេដៃ​ដោយលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី២០ ខែឧសភានេះ។ មកទល់ពេលនេះ ស្ថាប័នធំៗចំនួនបួន ដែលបានទទួលពាក្យបណ្តឹង របស់សមាគមអាហុក នៅមិនទាន់មានប្រតិកម្មអ្វី ឆ្លើយ​តបនៅឡើយទេ ពាក់ព័ន្ធនឹងបណ្តឹង ពីបុគ្គលពីររូប នៃស្ថាប័នយុត្តិធម៌ របស់ខេត្តសៀមរាប។

ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានថ្លែងឡើង ប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា បុគ្គលពីរនាក់ ដែល​សមាគមលោក​បានធ្វើការចោទប្រកាន់នោះ រួមមានលោក សុក កែវបណ្ឌិត ជា​ព្រះ​រាជ​អាជ្ញា​រង និង​លោក គី ឫទ្ធី ជា​ចៅក្រម​ស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។

លោក នី [...]

ប៉ោយប៉ែត៖ ចាប់​ចង​វាយ​ខ្នោះ​កម្មករ​អូស​រទេះ ព្រោះ​តវ៉ា​បិទ​ផ្លូវ

ប៉ោយប៉ែត៖ ចាប់​ចង​វាយ​ខ្នោះ​កម្មករ​អូស​រទេះ ព្រោះ​តវ៉ា​បិទ​ផ្លូវ

ការប៉ះទង្គិចគ្នា បានចាប់ផ្តើម ពីម៉ោងប្រមាណ ជា៨ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅខាងមុខការិយាល័យ រដ្ឋាករគយ ច្រក​ទ្វា​ព្រំដែន ប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការតវ៉ា ដែលឈានដល់មានការផ្ទុះអាវុធនេះ បានអូស​បន្លាយពេល រហូតដល់ម៉ោង ប្រមាណជា១២ថ្ងៃត្រង់ ធ្វើឲ្យមានការខូចខាតរបស់របរ នៅក្នុងការិយាល័យ រដ្ឋាករគយ​មួយ​ចំនួន ក្នុងឡានចំនួន៣គ្រឿង និងមានកម្មករអូសរទេះ ៥នាក់ បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​សង្គ្រោះ។

កម្មករអួសរទេះ បានរៀបរាប់ថា អ្នកទាំង៥នាក់ ដែលត្រូវរងរបួសធ្ងន់ ស្រាលនោះ ជាស្នាដៃរបស់សមត្ថកិច្ច កងរាជអាវុធ​ហត្ថ​ខេត្ត ដែលបញ្ជាផ្ទាល់ ដោយលោក ប៊ន ប៊ឹន មេបញ្ជាការរង កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។ អ្នកទាំងនោះ​បាន​បន្តថា ពួកគាត់រតវ៉ា សុំឲ្យមន្ត្រីគយកុំយកប្រាក់ថ្លៃ នៅពេលកម្មករអូសរទេះ ដឹកទំនិញតិចតូច ដើម្បីចឹញ្ចិមជីវិត។ តែមន្ត្រី​គយ នៅតែតម្រូវឲ្យបង់ប្រាក់ [...]

សព​ដែល​រក​ឃើញ​​ច្រក​ស្បោង ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ

សព​ដែល​រក​ឃើញ​​ច្រក​ស្បោង ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ

តាមការរៀបរាប់ឲ្យដឹង ពីប្អូនស្រីបង្កើត របស់សព កញ្ញា ស្រ៊ុន ស៊ីផា បានឲ្យដឹងថា សាកសពខាងលើ ជាបងប្រុសបង្កើត របស់នាង ឈ្មោះ ស្រ៊ុន សុភ័ក្រ មានអាយុ៣៥ឆ្នាំ បច្ចុប្បន្នធ្វើការ នៅក្នុងរោងចក្រមួយ ផ្នែកបញ្ជូនរបាយការណ៍។ បង​ប្អូន​ទាំងពីរនាក់ សព្វថ្ងៃរស់នៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្អូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនោះ នាងបានឃើញ បងប្រុសរៀបចំខ្លួន ទៅញ៉ាំការគេ នៅកោះពេជ្រតែម្នាក់ឯង គាត់ជិះឡានម៉ាកឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៣៧៣៦ ដែលបានចេញពីផ្ទះ ខ្ទង់ម៉ោងជាង៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។

បន្ទាប់ពីនោះ នាងបានចាំបងប្រុស រហូតដល់ម៉ោង៣ទៀបភ្លឺ មិនឃើញ ក៏គេងលក់ទៅ។ លុះដល់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែ​ឧសភា ប្អូនស្រី ដែលប្រកបរបរ ជាអ្នកសំអាងនៅផ្សារកាប់គោ បានទៅហាងរបស់នាង ជាធម្មតា តែនៅមិនទាន់បាន​ដំណឹង ពីបងប្រុសនៅឡើយ។ នាងបញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...