កម្ពុជា៖ ចំនួនអ្នកទោសច្រើនជាងលទ្ធភាពពន្ធនាគារ
ក្រសួងមហាផ្ទៃកម្ពុជាបានសម្តែងការព្រួយបារម្ភ ពីការគ្រប់គ្រងអ្នកទោស នៅក្នុងពន្ធនាគាររបស់កម្ពុជា ព្រោះចំនួនអ្នកទោសមាន ចំនួនច្រើនលើសលុប ខណៈអាគារពន្ធនាគារ មានចំនួនតិច និងតូចចង្អៀត ដោយមិនទាន់លក្ខណៈគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងអ្នកទោសឲ្យបានល្អប្រសើរនៅឡើយ។ ចំពោះបញ្ហានេះ មន្រ្តីសង្គមស៊ីវិលអះអាថា មានដំណោះស្រាយច្រើន ដែលអាចជួយដោះស្រាយបញ្ហានេះ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង តែក្រសួងមហាផ្ទៃ មិនទាន់អនុវត្តឲ្យបានពេញញលេញ និងមានប្រសិទ្ធភាព។
ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)
រាជធានីភ្នំពេញ - លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់ កាកបាទក្រហមអន្តរជាតិ កាលពីពេលថ្មីៗនេះ បានលើកឡើងថា រវាងទំហំពន្ធនាគារ [...]