Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

រថយន្ដ​ផ្ទុះឆេះ​ជាភ្លើង នៅ​ទីលាន​ធៀនអានម៉េន ជា​ភេវរកម្ម​? (VDO)

រថយន្ដ​ផ្ទុះឆេះ​ជាភ្លើង នៅ​ទីលាន​ធៀនអានម៉េន ជា​ភេវរកម្ម​? (VDO)

ព្រឹត្តិការណ៍ដែលទំនងជាភេវរកម្មមួយ បានកើតឡើងនៅកណ្ដាលទីលានធានអានម៉េននៃទីក្រុងប៉េកាំងប្រទេសចិន នៅ​ថ្ងៃចន្ទនេះ។ រថយន្ដមួយគ្រឿង បានបានបើកបុករនាំងផ្ទុះឆេះជាភ្លើង ហើយទម្លុះហ្វូងមនុស្ស មុននឹងទៅ​ឈប់នៅ​ក្បែរ​ស្ពានមួយ នៃទីលាន។ អាជ្ញាធរបានបិតបរិវេណជុំវិញកន្លែងកើតហេតុ ហើយហាមប្រាមរាល់ការផ្សាយ​រូបភាព ឬវីដេអូពី​ព្រឹត្តិការណ៍នេះ។


ទិដ្ឋភាពភ្លើងឆេះបង្ហុយជាផ្សែងខ្មួលខ្មាញ់ ឡើងទៅលើ នៃរថយន្ដហ្សីប នៅកណ្ដាលទីលានធៀនអានម៉េន។ (រូបថតចម្លង​ពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - និមិត្តរូបនៃរដ្ឋអំណាចចិន ទទួលរងគ្រោះនឹងការវាយប្រហារមួយ ដែលទំនងជា«ភេវរកម្ម» នៅវេលាថ្ងៃ​ត្រង់ថ្ងៃចន្ទនេះ។ រថយន្ដមួយគ្រឿង បានបុកទម្លុះហ្វូងមនុស្ស នៅលើទីលាន ធៀនអានម៉េន [...]

វត្ថុ​អនុស្សាវរីយ៍​«ក្លែងក្លាយ» កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា

វត្ថុ​អនុស្សាវរីយ៍​«ក្លែងក្លាយ» កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា

បន្ទាប់ពីពេលថ្មីៗនេះ មានប្រទេសធំៗយ៉ាងហោចណាស់២ គឺជប៉ុន និងចិន បានធ្វើការហាមប្រាមពលរដ្ឋរបស់ខ្លួន កុំឲ្យ​ទិញវត្ថុអនុស្សាវរីយ៍ ក្នុងពេលទស្សនា លើទឹកដីខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់​កម្ពុជា​មកនោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បានធ្វើការកោះហៅតំណាង មគ្គុទេស្ទក៍ទេសចរណ៍ និងអ្នកធ្វើ​អាជីវកម្មវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ដោយព្រមានពីការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ និងការលក់ក្នុងតម្លៃខ្ពស់​កប់ពពក ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជា។


ផ្សាររាត្រីនៅក្រុងសៀមរាប ដែលសម្បូរទៅដោយវត្ថុអនុស្សាវរីយ សម្រាប់ទេសចរណ៍ដែលមកទស្សនាអ។ (រូបថតឯកសារ MONOROOM.info)

រាជធានីភ្នំពេញ - ក្នុងពិធីជួបប្រជុំថ្ងៃទី២៤ ខែតុលានេះ [...]

អ្នក​បឹង​កក់​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

អ្នក​បឹង​កក់​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

អ្នកបឹងកក់ប្រមាណជិតមួយរយនាក់ បានជួបជុំគ្នានៅមុខតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែតុលា ដើម្បីស្នើដល់ស្ថាប័ន​កំពូល ដែលមានសមត្ថកិច្ចកំពូល ក្នុងការផ្តល់នូវ«យុត្តិធម៌»ជូនពលរដ្ឋនោះ ឲ្យជួយពន្លឿនក្នុងការរកយុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា។ ប្រជាពលរដ្ឋដែលបានស្រែកទាមទានេះ បានចាត់ទុកចំពោះការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌ ដែល​កើតចេញពីអំពើពុករលួយនៃស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុន រហូតមានការចាប់ខ្លួនដោយអយុត្តិធម៌ ព្រោះតែការតស៊ូ​ទាមទារនូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។


ក្រុមអ្នកគាំទ្រអ្នកស្រីយ៉ោម បុប្ផា នៅមុខតុលាការកំពូល ថ្ងៃទី២២ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ជីវិតត្រូវតែធ្វើការតស៊ូ [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និង​ការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែក​មួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែក​របស់​អ្នក​ដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។


បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់​ដូច​ជា​មានចេតនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...