រដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខសោកនាដកម្ម«ចាក់មនុស្ស»នៅចិន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះភេរវកម្មដែលកើតមាន នៅប្រទេសចិនកាលពីពេលកន្លងទៅ។ កម្ពុជា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ដែលបានស្លាប់នៅក្នុងហេតុការនោះ ។ កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ មនុស្សយ៉ាងហោចណាស់ ២៩ នាក់ បានស្លាប់ ដោយសារជនមិនស្គាល់មុខ ប្រដាប់ដោយកាំបិត បានចាប់សម្លាប់ជនប្រជាជនចិនដោយមិនរើសមុខ។
បណ្ដាជននៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន កំពុងកាន់ទុក្ខ។ (រូបថត AFP)
កម្ពុជា-ចិន - «រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ដែលមានសមាជិកបាត់បង់ជីវិតនិងអ្នករងរបូសក្នុងអំពើភេរវកម្មកាលពីថ្ងៃទី ១ ខែមីនា [...]