កឹម សុខា៖ កម្ពុជាត្រូវកត់ត្រាព្រឹត្តិការណ៍ឧក្រិដ្ឋកម្ម រាប់ពីឆ្នាំ១៩៩៣
ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា ប្រទេសកម្ពុជាគម្បីបង្កើតមជ្ឈមណ្ឌលកត់ត្រា ព្រឹត្តិការណ៍ឧក្រឹដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣។
លោក កឹម សុខា ថ្លែងក្នុងពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)
៥-៦ កក្កដា ១៩៩៧- បើតាមលោក កឹម សុខា អនុប្រធាន និងជាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ដើម្បីបញ្ចៀសករណីសម្លាប់មនុស្ស ក្រៅប្រព័ន្ធច្បាប់ របស់អ្នកមានអំណាច ដើម្បីការពារអំណាចរបស់ពួកគេ ប្រទេសកម្ពុជា ចាំបាច់ត្រូវបង្កើតឲ្យមានមជ្ឈមណ្ឌលកត់ត្រាប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មដែលបានកើតឡើង។ លោកបានបន្ថែមថា [...]