អាជីវករផ្សារដើមគ ខឹងអភិបាលរងខណ្ឌ ព្រោះបញ្ជាឲ្យចាក់ឥវ៉ាន់ខ្លួនចោល
ការតបតសម្តីគ្នារវាងអាជីវករ និងអភិបាលរងខ័ណ្ឌ ដែលបានក្លាយជាការបោកបោះបន្លែ គ្រឿងទេសពាសពេញផ្លូវថ្នល់ បណ្តាលមកពីអាជីវករទាំងនោះ មិនព្រមធ្វើតាមបង្គាប់របស់មន្ត្រី ដែលចុះរៀបចំសណ្តាប់ធ្នាប់ទីផ្សារ ឲ្យមានរបៀបរៀបរយ។ ក្រុមអាជីវករមិនព្រមរើតូប តាមការរៀបចំរបស់សាលាខណ្ឌ ទើបធ្វើឲ្យជម្លោះជាពាក្យសម្តី បានផ្ទុះឡើង មុននឹងបង្ករជាជំលោះធំ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅផ្សារដើមគ សង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា លោក ប៉ាង លីដា បានប្រាប់អាជីវករ ឲ្យរើរុះតូប ដើម្បីកុំឲ្យមានការលក់នៅលើចិញ្ចើមថ្នល់ ដែលបណ្តាលឲ្យខូចសណ្តាប់ធ្នាប់។ ប៉ុន្តែក្រុមអាជីវករបានតវ៉ា ចំពោះការរៀបចំនោះ ដោយពួកគេលើកឡើងថា លោក ប៉ាង លីដា មានភាពលំអៀង បញ្ជាឲ្យរុះរើតូបមិនស្មើរភាពគ្នា ព្រោះដេញតែពួកគាត់ ដែលលក់ដូនៅតាមសំយ៉ាបផ្ទះគេ និងមិនដែលបង់លុយឲ្យប្រធានផ្សារ [...]