ពេទ្យសត្វសម្លាប់សត្វឆ្មារដោយព្រួញ រួចថតផ្សាយក្នុងហ្វេសប៊ុក
នាង គ្រីស្តែន លីនសី (Kristen Lindsey) បានបង្កឲ្យភ្នំភ្លើង ប្រឆាំងនឹងការរើសអើង ចំពោះសត្វផ្ទុះឡើង ហើយមនុស្សជាច្រើន ដែលបានឃើញរូបថតរបស់នាង បានផ្ញើរសារព្រមាន ត្រឡប់ទៅនាងវិញយ៉ាងច្រើន។ នោះគឺដោយសារតែរូបថត របស់នាង បានបង្ហាញពីស្នាមញញឹម កាន់ព្រួញមួយក្បាល ដែលដោតជាប់ ក្នុងក្បាលឆ្មារស្លាប់ មួយក្បាល សម្បុរសក្រហម។
នៅជាមួយនឹងរូបថត ដែលនាងបង្ហោះ នៅលើបណ្ដាញសង្គម ស្ត្រីពេទ្យសត្វវ័យក្មេង បានសរសេរថា៖ «ងាប់តាំងពីព្រួញទីមួយ ឡុល (lol)។ សត្វឆ្មារចង្រៃអញ្ចឹង បានតែមួយព្រួញចំកណ្ដាលក្បាល! ពានរង្វាន់សម្រាប់ពេទ្យសត្វ ប្រចាំឆ្នាំ (...) ដែលគួរឲ្យទទួលបាន ការយល់ព្រម ដោយរីករាយ។» ប៉ុន្តែសំណេរនេះ ត្រូវបានលប់ចោល ក្នុងពេលក្រោយមក មុននឹងគណនីហ្វេសប៊ុក របស់នាង គ្រីស្តែន ត្រូវបានបិទ លែងមានដំណើរការទៀត។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បាននិយាយថា ឆ្មារនេះ ជារបស់ប្ដីប្រពន្ធវ័យចំណាស់ម្នាក់ [...]