៥នាក់ស្លាប់ ជាង២០នាក់របួស ក្នុងការបង្ក្រាបពួក«អនាធិបតេយ្យ»?
មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កងកម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការយ៉ាងចាស់ដៃមួយ ដោយការប្រើប្រាស់អាវុធ និងគ្រាប់កាំភ្លើងពិតៗ ទៅលើបាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅហើយ នៅវេលាម៉ោងប្រមាណជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅឡើយ។
អ្នករងរបួសត្រូវបានគ្នីគ្នារបស់ពួកគេសែងចេញទៅ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - ប្រភពផ្សេងៗ របស់ប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា មិនបានបង្ហាញពីទិន្នន័យ [...]