Posts in ‘សង្គម’ Category

ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ​វិញ ត្រូវ​មាន​ប្រាក់​យ៉ាង​ហោច ៤៩​ដុល្លា

ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ​វិញ ត្រូវ​មាន​ប្រាក់​យ៉ាង​ហោច ៤៩​ដុល្លា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលោក អ៊ិត សំហេង ជារដ្ឋមន្ត្រី បានថ្លែងកំណត់តម្លៃ​ក្រដាស​ស្នាម ដើម្បីផ្ដល់ជូនពលករខ្មែរ ក្នុងការចូលទៅធ្វើការក្នុងប្រទេសថៃ មានចំនួន ៤៩ ដុល្លា។ ពីក្នុងចំនួននោះ មានតម្លៃ​ធ្វើលិខិតឆ្លងដែនថ្មី របស់រដ្ឋាភិបាល ចំនួន៤ដុល្លារ ដែលទើបនឹងប្រកាសរួចកាលពីពេលថ្មីៗនេះ ត្រូវបានអនុវត្តចូល​នោះផង។


លិខិតឆ្លងដែន កម្ពុជា។

ក្រដាសស្នាមការងារ - កិច្ចប្រជុំជាមួយបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង​ក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករ ទៅក្រៅប្រទេសចំនួនជាង៤០ កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលម៉ិញនេះ។ ក្នុងកិច្ចប្រជុំ​នោះដែលផ្តល់សិទ្ធិ [...]

ធន សារ៉ាយ៖ កង​កម្លាំង​ប្រដាប់​អាវុធ​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​របស់​«បុគ្គល»

ធន សារ៉ាយ៖ កង​កម្លាំង​ប្រដាប់​អាវុធ​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​របស់​«បុគ្គល»

នៅកម្ពុជា ចាំបាច់ត្រូវធ្វើការកែទម្រង់ នូវស្ថាប័នរបស់រដ្ឋជាច្រើន ដែលស្ថាប័នទាំងនោះ មិនបានឆ្លើយតប ទៅនឹង​តម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋទេ តែបែរជាគាំទ្រទៅលើបុគ្គល និងបក្សពួកនៃបុគ្គលមួយចំនួនទៅវិញ។ នេះជា​ការលើកឡើងរបស់លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។


លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក។ (រូបថត MONOROOM.info/ O. Vary)

កងកម្លាំងជាតិ - លោក ធន សារ៉ាយ បានចាត់ទុកថាប្រទេស នឹងមិនមានស្ថេរភាពនយោបាយទេ បើស្ថាប័នមួយ​ចំនួនធំនៅកម្ពុជានេះ«មិន»ឯករាជ្យ និងស្ថិតក្រោមការត្រួតត្រារបស់បុគ្គលនោះ។ «ប្រទេសយើងនៅតែ​រណប​ជា​មួយនឹងការវិវឌ្ឈន៍ រស់រានមានជិវិតរបស់បុគ្គល [...]

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាព​គ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូន​ពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។


ក្រុមអ្នកតវ៉ា នៅមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - ក្រុមសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ចំនួន ៤ រួមមានក្រុមសហគមន៍បឹងកក់ ថ្មគោល ក្រុមបណ្ដាញព្រះសង្ឃ​ឯករាជ្យ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ បាននាំគ្នាយកញត្តិ​មកដាក់​ជូនស្ថានទូតថៃ ដែលមានទីតាំងលើ កំណាត់មហាវិថីព្រះនរោត្តម [...]

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែល​អាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើ​រដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេច​បញ្ជូន​ជនភៀសខ្លួនមកកម្ពុជា។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - ថ្លែងប្រាប់ទូរទស្សន៍អាហ្សាហ្សីរាអន្តរជាតិ (ALJAZEERA) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការខកចិត្ត ចំពោះប្រទេសអូស្រ្តាលីដែលព្យាយាម បញ្ជូនជន​ភៀសខ្លួនឲ្យមកជ្រកកោន [...]

សង្គម​ស៊ីវិល​ស្នើ​ធ្វើ​វិសោធនកម្ម លើ​ច្បាប់​បី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត

សង្គម​ស៊ីវិល​ស្នើ​ធ្វើ​វិសោធនកម្ម លើ​ច្បាប់​បី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត

សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួនបី គ្រោងនឹងដាក់ទៅរដ្ឋាភិបាល គណបក្សប្រឆាំង និងគណកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតដើម្បីធ្វើការពិភាក្សា ពិនិត្យ និងសម្រេច។ សេចក្តីព្រៀងវិសោធនកម្មច្បាប់ទាំងនោះ រួមមានច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ និងជាពិសេសច្បាប់ បោះឆ្នោត។


សិក្ខាសាលា របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

ព្រាងវិសោធនកម្មច្បាប់ -សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលមានសមាជិករបស់ខ្លួនជាង២០អង្គការ បានរៀបចំធ្វើសិក្ខាសាលា មួយនាថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ដើម្បីពិភាគ្សា​លើ​ច្បាប់​ដែលនឹងត្រូវធ្វើវិសោធនកម្ម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...