សង្គម​ស៊ីវិល​ស្នើ​ធ្វើ​វិសោធនកម្ម លើ​ច្បាប់​បី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត

សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួនបី គ្រោងនឹងដាក់ទៅរដ្ឋាភិបាល គណបក្សប្រឆាំង និងគណកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតដើម្បីធ្វើការពិភាក្សា ពិនិត្យ និងសម្រេច។ សេចក្តីព្រៀងវិសោធនកម្មច្បាប់ទាំងនោះ រួមមានច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ និងជាពិសេសច្បាប់ បោះឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួនបី គ្រោងនឹងដាក់ទៅរដ្ឋាភិបាល គណបក្សប្រឆាំង និងគណកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតដើម្បីធ្វើការពិភាក្សា ពិនិត្យ និងសម្រេច។ សេចក្តីព្រៀងវិសោធនកម្មច្បាប់ទាំងនោះ រួមមានច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ និងជាពិសេសច្បាប់ បោះឆ្នោត។


សិក្ខាសាលា របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

ព្រាងវិសោធនកម្មច្បាប់ -សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលមានសមាជិករបស់ខ្លួនជាង២០អង្គការ បានរៀបចំធ្វើសិក្ខាសាលា មួយនាថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ដើម្បីពិភាគ្សា​លើ​ច្បាប់​ដែលនឹងត្រូវធ្វើវិសោធនកម្ម ផ្តោតសំខាន់លើស្ថាប័នបោះឆ្នោតពាក់ព័ន្ធនឹង ការចុះឈ្មោះបោះឆ្នោត ការរៀបចំ​បញ្ចី​ឈ្មោះបោះឆ្នោត ការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយអំឡុងបោះឆ្នោត និងយន្តការនៃការដោះស្រាយវិវាទ​បោះ​ឆ្នោត។

វត្តមានចូលរួមនៃសិក្ខាសាលា ដែលជាផ្នែកមួយដ៏សំខាន់ សម្រាប់ប្រព័ន្ធបោះឆ្នោតកម្ពុជានេះ មានអ្នក​រាយការណ៍​ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី មុនការលា​ដំណើរត្រឡប់ទៅវិញ។ ការចូលរួមរបស់មន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅមានការចូលរួមពីតំណាង គណបក្សប្រឆាំងបីរូប លោក ហូរ វ៉ាន់ លោក គួច ប៊ុនរឿន និងលោកញ៉ែម ប៉ុញ្ញារិទ្ធ។ ដោយឡែកតំណាងគណបក្ស​ប្រជាជនកម្ពុជា មិនបានចូលរួមតាមការកោះអញ្ជើញឡើយ។ នេះបើតាមការបញ្ជាក់របស់លោក គល់ បញ្ញា។

ក្រុមតំណាងអង្គការនីមួយៗ ក្នុងចំណោមអង្គការទាំង២០ ក៏បានលើកឡើងពីបញ្ហាមួយចំនួន ដែលនាំឲ្យមាន​ភាព​គាំងខាងនយោបាយតាំងពីក្រោយការបោះឆ្នោត រហូតមកដល់ពេលនេះ។ បញ្ហាប្រឈមដែលពើបប្រទះ និងត្រូវ​ដោះស្រាយនោះបញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ការរំលោភសិទ្ធិមនុស្ស និងកំសោយវត្តមាន​របស់«ស្ត្រី»​លើវិស័យនយោបាយ។

នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា និងជាសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានបញ្ជាក់​ពីគោលបំណងនៃការជួបពិភាក្សាការងារជាមួយលោក ស៊ូប៊ែឌី ក្នុងសិក្ខាសាលានោះថា សង្គមស៊ីវិលចង់ឲ្យមាន​វិសោធកម្មនៃមាត្រាមួយចំនួន ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជាវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មច្បាប់​បោះឆ្នោត វិសោធនកម្មច្បាប់គណបក្សនយោនាយជាដើម ។ «កិច្ចពិភាក្សានេះ យើងនឹងពិនិត្យមើល​ទៅលើចំណុច​ប្រាំសំខាន់។ (...) ការរៀបចំ គ.ជ.ប. ការចុះឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ការដោះស្រាយទំនាស់ក្រោយ​ការ​បោះឆ្នោត អព្យាក្រឹតភាព របស់អ្នកដែលពាក់ព័ន្ធ(កងកម្លាំងប្រដាប់អាវុធ)»។

ដោយឡែកលោក ស៊ូប៊ែឌី តាមរយៈការបកប្រែដោយមន្រ្តីអង្គការសង្គមស៊ីវិល បានបដិសេធថា លោកមិន​មាន​សម្ព័ន្ធភាពលើបុគ្គលណាមួយ ក្នុងប្រទេសកម្ពុជានោះទេ។ លោកបន្តរថា អ្វីដែលលោកបានលើកឡើងកន្លងមក ក៏ដូចជាពេលនេះ តាមរយៈរបាយការណ៍នោះ ជាទស្សនៈវិស័យមួយ ដែលយកចិត្តទុកដាក់លើប្រយោជន៍ប្រទេស​កម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយ លោករីករាយក្នុងការចូលរួម​នៅកម្ពុជាដើម្បីធានា​ឲ្យ​មាននូវការបោះឆ្នោតមួយសេរី យុត្តិធម៌ និងគ្មានហិង្សា។ លោកទទួលស្គាល់ រាល់សមិទ្ធផលជាច្រើន​ដែលកម្ពុជា​បានស្តាឡើង។ តែលោកបានស្នើឲ្យសមិទ្ធិផលនោះ បានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលមិនមែនតែសម្រាប់បុគ្គលណាមួយនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...