ប្រទេស​ស្វីស​ថា ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នៅ​កម្ពុជា មិន​យុត្តិធម៌

នៅចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ​កាលពីម្សិលមិញ រដ្ឋាភិបាលនៃប្រទេសស្វីស បានបង្ហាញពីជំហររបស់ផងខ្លួន ជុំវិញសភាពការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។
ប្រទេស​ស្វីស​ថា ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នៅ​កម្ពុជា មិន​យុត្តិធម៌
មេដឹកនាំគណបក្សចំនួនបី ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់យកទៅឃុំទាំងអស់។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 15, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឱកាសនោះ ប្រទេសស្វីស ដែលកម្រនឹងបញ្ចេញប្រតិកម្ម ឬបង្ហាញពីជំហររបស់ខ្លួន បានសំដែងការខ្វល់ខ្វាយ ដ៏ជ្រាលជ្រៅរបស់ខ្លួន នៅចំពោះសភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសចំនួនពីរ គឺប្រទេសវេណេហ្សុយអេឡា និងប្រទេសកម្ពុជា។

ស្វីសដែលតែងមានជំហរអព្យាក្រិត្យ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា លក្ខខណ្ឌចាំបាច់ទាំងឡាយ មិនត្រូវបានបំពេញឲ្យគ្រប់គ្រាន់ ដើម្បីឲ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ មានភាពយុត្តិធម៌ និងទទួលយកបាននោះទេ បន្ទាប់ពីវិធានការជាច្រើន ត្រូវបានអនុវត្ត ដើម្បីបង្ក្រាបទៅលើគណបក្សប្រឆាំង។

សម្រាប់ប្រទេសវេណេហ្សុយអេឡាវិញ រដ្ឋាភិបាលស្វីស បានសំដែងកង្វល់យ៉ាងធ្ងន់ធ្ងរ នៅចំពោះអំពើហិង្សា ដែលកើតមានដដែលៗ នៅក្នុងប្រទេសនេះ។ ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នឹងត្រូវធ្វើ នៅក្នុង​ខែឧសភា ខាងមុននេះ ហើយប្រធានាធិបតីផុតអាណត្តិ លោក «Nicolas Maduro» មានបំណងចង់កាន់អំណាចបន្តទៀត បើទោះជាលោក រងការចោទប្រកាន់ថា បានប្រព្រឹត្តិឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ពីសំណាក់អង្គការសហប្រជាជាតិនោះក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...