អ្វីជាបញ្ហានៅក្រោយជម្លោះរវាង សម រង្សី និង គង់ គាំ?
កាលពីថ្ងៃទី២៤ ខែមីនាម្សិលម៉ិញនេះ លិខិតមួយច្បាប់ របស់គណបក្ស សម រង្ស៊ី ដែលមានលោក គង់ គាំ ជាប្រធាន បានបែកធ្លាយ ផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះ ជាសេចក្តីសម្រេច នៃកិច្ចប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះកន្លងទៅ។
សេចក្តីសម្រេចនៃកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស សម រង្ស៊ី ដែលគ្មានវត្តមាន របស់លោក គង់ គាំ ជាប្រធាន និងមានលោក ទាវ វណ្ណុល ជាតំណាងនោះ បានសម្រេចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី ជាសមាជិកព្រឹទ្ធសភាដដែល។ តាមសេចក្តីសម្រេច លើចំណុចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី នេះ ទំនងជាមិនមានការពេញចិត្ត ពីលោក គង់ គាំ ឡើយ។ ទើបក្នុងថ្ងៃទី២៤ ខែមីនានេះ លោក គង់ គាំ ដែលជាប្រធានគណបក្ស សម រង្ស៊ី បានចារលើសេចក្តីសម្រេចនោះ ថា៖ «លោកប្រធាន សម រង្ស៊ី បានក្រឡះសំដី កាលពីនៅប៉ារីស អំពីករណីលោកស្រី ឡាក់ ឡានី។ បើប្រកាន់សច្ចះ [...]