Posts in ‘នយោបាយ’ Category

ខុមហ្វ្រែល៖ តំណាង​រាស្រ្ត CPP អសកម្ម​ក្នុង​ការងារ​ជាង CNRP

ខុមហ្វ្រែល៖ តំណាង​រាស្រ្ត CPP អសកម្ម​ក្នុង​ការងារ​ជាង CNRP

សកម្មភាពនៃតំណាងរាស្រ្ត ទាំងពីរគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា មានការកើនក្នុងរយៈពេលដូចគ្នា នា​ដើមអាណត្តិ ប៉ុន្តែមានតំណាងរាស្រ្តត្រឹមតែ៧០រូប ប៉ុណ្ណោះ ពីក្នុងចំណោម១២៣រូប ដែលបានចុះដល់​មូលដ្ឋាន។ នេះបើតាមការលើកឡើង របស់លោក ស៊ិន ទិត្យសីហា មន្រ្តីអង្កេតនៃអង្គការខុមហ្វ្រែល កាលពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ២០១៥ ក្នុងសន្និសីទសារព័ត៌មានស្តីពី «របាយការណ៍សង្ខេប ឆរមាសលើកទី២ នៃការឃ្លាំ​មើល​រដ្ឋសភា និងតំណាងរាស្ត្រ នៃនីតិកាលទី៥ និងការដាក់បង្ហាញ ឲ្យប្រើប្រាស់កម្មវិធីឃ្លាំមើល សភា​តំណាង​រាស្ត្រ» រៀប​ចំ​ដោយ​អង្គការខុមហ្រ្វែល។

មន្ត្រីរបស់អង្គការឃ្លាំមើលការបោះឆ្នោតរូបនេះ បានលើកឡើងថា  ចំនួននេះថ្មីត្បិតតែកើនឡើង បើធៀប​ទៅ​នឹង​រយៈពេលដូចគ្នា ក្នុងឆ្នាំទីមួយ នីតិកាលទីប្រាំ។ លោក ស៊ិន ទិត្យសីហា បានថ្លែងឡើងថា៖  «ព្រោះតែ​តំណាង​រាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងរដ្ឋសភា [...]

ហ៊ុន សែន ពន្យល់​ពី​ពាក្យ​«ផ្លាស់​ប្តូរ»

ហ៊ុន សែន ពន្យល់​ពី​ពាក្យ​«ផ្លាស់​ប្តូរ»

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយ អំពីគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥ នាវិមាន​រដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល នូរអ្វីដែលជាការលើកឡើង របស់គណបក្សប្រឆាំង​ពាក់ព័ន្ធ នឹងការ«ផ្លាស់ប្តូរ»នៅកម្ពុជា។ លោកបន្តថា កម្ពុជាក្រោយសង្គ្រាមស៊ីវិល គឺមានការផ្លាស់ប្តូរជា​បន្ត​បន្ទាប់ ដែលក្រុមមនុស្សលើកឡើងទាំងនោះ មិនដែលទទួលស្គាល់ និងមើលឃើញទេ។

ពាក្យ«ផ្លាស់ប្តូរ»នេះ លោកនាយករដ្ឋមន្រ្តីអះអាងថា ត្រូវបានប្រើប្រាស់ជាទូទៅ ដោយក្រុមមនុស្ស មកពីក្រៅ​ប្រទេស ដែលមានចេតនាមួយ ប្រៀនប្រដៅដល់ប្រទេសកម្ពុជា យ៉ាងក្រាស់ក្រែល។ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាព នាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ បានធ្ចើការពន្យល់ទៅវិញថា ការផ្លាស់ប្តូរនេះ ត្រូវបានលោកស្គាល់យ៉ាងច្បាស់ នៅកម្ពុជា។ លោកបានអះអាងថា៖ «បើខ្ញុំមិនយល់ពី​ការផ្លាស់​ប្តូរ និងគ្រប់គ្រងបានដំណើរការ [...]

ព្រាប កុល៖ គណបក្ស​ដែល​មិន​និយាយ​ពី​អំពើ​ពុក​រលួយ នឹង​មិន​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ

ព្រាប កុល៖ គណបក្ស​ដែល​មិន​និយាយ​ពី​អំពើ​ពុក​រលួយ នឹង​មិន​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ

នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា បើគណបក្សនយោបាយ​ណា​មួយ មិនបានបង្ហាញនូវគោលនយោបាយ ពាក់ព័ន្ធនឹងកិច្ចខំប្រឹងប្រែងចូលរួម ទប់ស្កាត់ ឬប្រឆាំងនឹង​អំពើ​ពុក​រលួយនោះទេ គណបក្សនោះនឹងមិនអាច ទទទួលបាននូវការគាំទ្រ ពីប្រជាពលរដ្ឋនោះឡើយ។

ការថ្លែងរបស់លោក បានធ្វើឡើង នៅក្នុងសិក្ខាលាលាមួយស្តីពី «ការស្វែងយល់អំពីអំពើពុករលួយ និង​វិធី​សាស្រ្តក្នុងការទប់ស្កាត់ក្នុងបរិបទប្រទេសកម្ពុជា» កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នា​ការិយាល័យ​នៃវិទ្យស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព។

លោក ព្រាប កុល បាននិយាយចុចចំ ទៅគណបក្សកាន់អំណាច ឬរដ្ឋាភិបាល ថាបានបង្ហាញនូវគោល​នយោបាយ នៃការទប់ស្កាត់អំពើពុករលួយ នៅកម្ពុជា ក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួនហើយ តែចាំបាច់ ក៏ត្រូវបង្ហាញនូវសកម្មភាព «ទប់ស្កាត់ជាក់ស្តែង» ក្រោមកិច្ចដឹកនាំរបស់ខ្លួនដែរ។ យ៉ាងណា លោកទទួល​ស្គាល់ថា មានបញ្ហាពិបាកខ្លះ [...]

វីដេអូ អូបាម៉ា ចំអក​ឲ្យ ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​គ្រូ?

វីដេអូ អូបាម៉ា ចំអក​ឲ្យ ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​គ្រូ?

នៅក្នុងវីដេអូមួយ ដែលថតពីការថ្លែង របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបាន​និយាយក្នុង​លក្ខខណ្ឌទូទៅ ត្រូវបានមនុស្សមួយចំនួន យកមកប្រៀបធៀប ថាមានន័យចង់​បញ្ឆិត​បញ្ឆៀង ឲ្យបុរសខ្លាំង​កម្ពុជា ដែលកាន់អំណាច តាំងពីជាង៣​ទសវត្ស​មក​ហើយ។ នៅក្នុងវីដេអូនោះ លោក អូបាម៉ា បាននិយាយថា តើហេតុអីបានជាមេដឹកនាំខ្លះ ស្រឡាញ់អំណាច ហើយ​បន្តរយៈពេល ដឹកនាំប្រទេស​របស់ខ្លួន ដើម្បីឲ្យពួកគេ បានបន្តស្ថិតក្នុងតំណែង បានយូរតទៅមុខទៀត? សំរាប់ខ្លួនលោកប្រធានាធិបតី​ផ្ទាល់វិញ ទោះបីជាលោក​នៅ​ក្មេង លោកមានប្រាក់ច្រើន ហើយអាចបន្តធ្វើ​ការងារ​ជាប្រធាធិបតីនេះ អាច​ឈ្នះ​ការបោះឆ្នោតទៀត និងទោះ​ជាលោកមានសិទ្ធិ ឈរឈ្មោះបន្តនោះក៏​ដោយ​  តែលោកនឹងមិនធ្វើដូច្នោះឡើយ ព្រោះអ្នកផ្សេងគេអាច​មាន​គំនិត​ថ្មី ចំណេះដឹងថ្មី ថាមពលថ្មី ដែលនាំឲ្យប្រទេសជាតិ មានភាពរីកចំរើនថែម​ទៀត​បាន។

ការលើកឡើងរបស់លោក អូបាម៉ា នេះ មិនមែនទើបនឹងត្រូវបានធ្វើ [...]

ហ៊ុន សែន ថា​លោក​ជា​គ្រូ បង្រៀន​ប្រធានាធិបតី​អាមេរិក

ហ៊ុន សែន ថា​លោក​ជា​គ្រូ បង្រៀន​ប្រធានាធិបតី​អាមេរិក

«ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ ដែល​អាច​បង្រៀន​ឯកឧត្តម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​ លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ» នេះជាការលើកឡើង របស់លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​ជុំ​ពិសារ ​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង ​ដោយ​សមាគម​អ្នក​ឧកញ៉ា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ថ្ងៃ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​មុនពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន ​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ ​ជាមួយអ្នក​ណា? ឯកឧត្តម​កំពុង​និយាយ ​ជា​មួយ​អ្នក​ណា? ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...