វិភាគ៖ នយោបាយ រាជវង្សានុវង្ស និងរាជានិយម
កាលពីពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់មានបន្ទូលជាអាថ៌ថា ព្រះរាជវង្សានុវង្ស «ពុំគួរ» ធ្វើនយោបាយនោះទេ ហើយត្រូវស្ថិតជាអព្យាក្រឹតភាព និងរួបរួមគ្នានៅជុំវិញរាជបល្ល័ង្ក ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៉ានី ក្នុងព្រះបរមរាជវាំង។
ព្រះអនុជ នរោត្តម អរុណរស្មី នៅលើគេហទំព័ររបស់គណបក្សហ្វុនស៊ីនប៉ិច។
ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹងយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។
រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស [...]