ភាព«ជូរ»នៃមហាសាគរ ជាការគម្រាមដ៏ធំសម្រាប់មនុស្សជាតិ?
ការបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ? ការរលាយ នៃផ្ទាំងទឹកកក? បើទោះជាមនុស្សជាតិ ត្រូវប្រឈមនឹង បញ្ហាទាំងពីរនេះ កាន់តែច្រើនឡើងៗក៏ដោយ តែវា (បញ្ហាទាំងពីរ) លែងជាជាការគម្រាម ដ៏ធំនិងចំពោះមុខ សម្រាប់មនុស្សជាតិនោះទៀតហើយ។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយ របស់សកលវិទ្យាល័យ Edimbourg របស់ចក្រភពអង់គ្លេស ចេញផ្សាយដោយទស្សនាវដ្ដី បារាំង «l'Express»។
ផ្ទុយទៅវិញ អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យនោះ បានបង្ហាញថា គឺដំណើរការទៅមុខ នៃ«ភាពជូរ»របស់មហាសាគរ ទៅវិញទេ ដែលអាចបិទបញ្ចប់ យុគសម័យនៃមនុស្សជាតិ នៅលើផែនដីយើងនេះ។ ជាភស្ដុតាង កាលពី២៥២លានឆ្នាំមុន អភូតហេតុធម្មជាតិ ប្រហាក់ប្រហែលគ្នា បានកើតឡើងរួចមកហើយ ដែលបណ្ដាលមកពីការផ្ទុះភ្នំភ្លើង បន្តបន្ទាប់គ្នា ហើយសឹងតែ១០០% នៃជីវិតសត្វលើគោក និង៩០% នៃជីវិតសត្វក្នុងទឹក ត្រូវបានស្លាប់បាត់ផុតពូជ។
ជាតិជូរ នៃទឹកសមុទ្រ នឹងកើនឡើង ៣០% [...]