Posts in ‘សម្រាំងកំសាន្ដ’ Category

នៅ​តូក្យូ គេ​អាច​បណ្ដើរ​«ខ្លាឃ្មុំ​ ស» បាន​តាម​ផ្លូវ​សាធារណៈ?

នៅ​តូក្យូ គេ​អាច​បណ្ដើរ​«ខ្លាឃ្មុំ​ ស» បាន​តាម​ផ្លូវ​សាធារណៈ?

អាកាសធាតុ និង​សីតុណ្ហភាព​នៅ​រាជធានី តូក្យូ ពិត​ជា​មាន​សភាព​ល្អ​ត្រចះ​ត្រចង់​ណាស់ នៅ​សប្ដាហ៍​កន្លង​ទៅ ជា​ពិសេស​នៅ​យប់​ថ្ងៃ​ពុធ ទី៨ ខែតុ​លាកន្លង​ទៅ​នេះ។ អញ្ចឹង​ហើយ​ទើប​ស្ត្រី​ស្បែកស ច្រមុះ​ស្រួច​មួយ​រូប បាន​ចុះ​ចេញ​ដើរ​នៅ​តាម​ដងផ្លូវ ដូច​អ្នក​រស់នៅ​ក្នុង​រាជធានី​នេះឯ​ទៀត​ដែរ។ ប៉ុន្តែ​រឿង​មួយ​ដែល​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នោះ គឺ​ស្ត្រី​រូប​នេះ បាន​បណ្ដើរ​មក​ជា​មួយ នូវ​សត្វ​«ខ្លាឃ្មុំ​សម្បុរ​ស»មួយ​ក្បាល។

ផ្ទុយ​ពី​ធម្មជាតិ​របស់​ខ្លា​ឃ្មុំ ដែល​គេ​តែង​គិត​ថា ជា​សត្វ​សាហាវ​នោះ សត្វ​ខ្លា​ឃ្មុំ​សម្បុរ​ស​របស់​ស្ត្រី​សក់​មាស បាន​បង្ហាញ​ពី​ចរិក​រួសរាយ ស្លូតបូត​ប្រៀប​បាន​នឹង​ឆ្កែ​មួយ​ក្បាល ដែល​គេ​ចិញ្ចឹម​ក្នុង​ផ្ទះ​យ៉ាង​ដូច្នោះ។ អ្នក​ដំណើរ​ជា​ច្រើន​តាម​ផ្លូវ បាន​ចាប់​អារម្មណ៍​ចោម​រោម​សត្វ​ខ្លាឃ្មុំ និង​ពី​ក្នុង​ចំណោម​នោះ មាន​អ្នក​ដំណើរ​មួយ​ចំនួន [...]

អាយុ​ទើប​តែ​៥ឆ្នាំ តែ​ចេះ​រក​លុយ ដើម្បី​ទិញ​ឡាន​ឲ្យ​ម្ដាយ

អាយុ​ទើប​តែ​៥ឆ្នាំ តែ​ចេះ​រក​លុយ ដើម្បី​ទិញ​ឡាន​ឲ្យ​ម្ដាយ

នៅពេលកុមារបានសម្រេចចិត្ត ទិញរថយន្ដមួយគ្រឿង ឲ្យម្ដាយរបស់ខ្លួននោះ កុមារ កូរី នៀវេស (Cory Nieves) ទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ។ ដោយសារតែធុញទ្រាន់ ក្នុងការជិះរថយន្ដសាលាទាំងត្រជាក់នោះពេក កុមារ កូរី បានដាក់តូបមួយ នៅខាងមុខផ្ទះដែលស្ថិតក្នុងក្រុង ញ៉ូចេស៊ី (New Jersey - ផ្នែកឦសាននៃសហរដ្ឋអាមេរិក) ដើម្បីលក់ភេសជ្ជៈ សូកូឡាក្ដៅ។ ប្រាំឆ្នាំក្រោយមក កុមារតូចរូបនេះ បានក្លាយជាម្ចាស់ហាងមួយឈ្មោះ «Mr. Cory's cookies» ដែលបន្ថែមពីអ្វីដែលកុមារធ្លាប់លក់នោះ បច្ចុប្បន្នកុមារបានបន្ថែម លក់នំប៊ីស្គីប្រចាំហាង រាប់​សិប​ពាន់​ទៀត។

ឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំមកនេះ កុមារតូចល្អិត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ កុមារយើង ថែមទាំងត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីដ៏ល្បីមួយរបស់លោកស្រី អេឡេន ឌឺហ្សេណែរ (Ellen DeGeneres) នោះផងទៀត។

កុមារ កូរី បានពន្យល់នៅក្នុងកម្មវិធីនោះថា៖ [...]

ស្រែក​លេង​ថា​«ខ្ញុំ​មាន​ជំងឺ​អេបូឡា»​នៅ​លើ​យន្ដហោះ បង្ក​ការ​ជ្រួល​ច្របល់... (vdo)

ជើងហោះហើរ 845 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ US Airways ដែល​ហោះ​ភ្ជាប់​ទីក្រុង ហ្វីឡាដែលហ្វី (Philadelphie) ទៅ​កាន់​ក្រុង ប៉ងតាកាណ (Punta Cana) បាន​ជួប​រឿង​ដ៏​ចម្លែក​មួយ នឹក​ស្មាន​មិន​ដល់ នៅ​ព្រលាន​យន្ដហោះ​នៃ​សាធារណរដ្ឋ ដូមេនិកេន។ នៅ​ពេល​យន្ដហោះ បាន​ចុះ​ចត​ដល់​ដី អ្នក​បម្រើការ​លើ​យន្ដហោះ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​អង្គុយ​នៅ​ឲ្យ​ស្ងៀម ហើយ​បន្ទាប់​មក​ក្រុម​ភ្នាក់ងារ​សុខភាព​ច្រើន​នាក់ ដែល​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ការពារ​ជម្ងឺឆ្លង បាន​ចូល​មក​ត្រួត​ពិនិត្យ នៅ​ក្នុង​យន្ដហោះ។

រឿងហេតុដែលបណ្ដាលឲ្យមាន ការត្រួតពិនិត្យ​យន្ដហោះ​នោះ ដោយសារតែបុរសម្នាក់អាយុ៥៤ឆ្នាំ បាន​ស្រែក​ឡើង​ថា៖ «ខ្ញុំមានជំងឹអេបូឡា អ្នកឯងទាំងអស់គ្នាចប់ហើយ!» តាមប្រភពមួយចំនួនទៀត បានបញ្ជាក់​ទៀត​ថា បុរស​ម្នាក់នេះ បានជិះក្នុងយន្ដហោះជាមួយនឹងការក្អកមិនឈប់ឈរ ហើយបានស្រែក​ដដែលៗ​ថា៖ [...]

ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

«ខ្ញុំមិនដែលគិតថា មាន​ការងារ​បែប​នេះ​ទេ ហើយ​ក៏​កាន់​តែ​មិន​ជឿ​ទៅ​ទៀត ថា​ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន» នេះ​ជា​ការ​ថ្លែង​បញ្ជាក់ របស់​លោក ហ្វ្រេដ អេឡេន (Fred Allen) បន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​អាជីព​របស់​ខ្លួន តាំង​ពី​៣ឆ្នាំ​មក​ហើយ។

គេត្រូវនិយាយថា អាជីព​ថ្មី​របស់​លោក ជា​ក្ដី​សុបិន្ត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​លោក​ត្រូវ​បាន​សាលា​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ផ្ដល់​​ប្រាក់​ខែ​ឲ្យ ដើម្បី​ចូល​ទៅ​ក្នុង​បន​ស្រី​ពេស្យា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​បាន​គ្រប​មុខ​ជា​គ្រឹះស្ថាន​ចាប់​សរសៃ។ ដើម្បី​ប្រមូល​បាន​នូវ​ភស្ដុតាង​ឲ្យច្បាស់លាស់ លោក ហ្វ្រេដ អេឡេន ត្រូវ​តែ​ភ្លក្ស​រសជាតិ​ពិសេសៗ​ទាំង​នោះ ដោយ​ខ្លួន​លោកផ្ទាល់។

ការងារនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ខណៈពេលដែលលោក នៅជាអ្នកបើកតាក់ស៊ីនៅឡើយ។ លោក​​បាន​មើល​ឃើញដោយចៃដន្យ ការប្រកាសតាមសារព័ត៌មាន ការស្វែងរកបុគ្គលិក [...]

បទ​«ពង្សាតារ​ខ្មែរ» ដាស់​ស្មារតី​«ជាតិ​និយម»

បទ​«ពង្សាតារ​ខ្មែរ» ដាស់​ស្មារតី​«ជាតិ​និយម»

បទ«ពង្សាតាខ្មែរ» ជា​ចម្រៀង​មួយ​ប្រភេទ ដែល​ច្រៀង​ជា​ពួក ។ បទ​នេះ​ប្រជាពលរដ្ឋ​ទូទៅ អាច​ស្តាប់​ឮ សឹង​តែ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម នៅ​តាម​បណ្តា​ការ​ចាក់​ផ្សាយ របស់​ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា នៅ​មុន​ពេល​ផ្តើម​បើក​កម្មវិធី​របស់​ខ្លួន​ម្តងៗ ហើយ​ក៏​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា បាន​តម្រូវ​ឲ្យ​សិស្សា​នុសិស្ស យក​មក​ច្រៀង​នៅ​ពេល​គោរព​ទង់​ជាតិផងដែរ។

តាម​អត្ថន័យ​នៃ​«បទ​ពង្សាវតារ​ខ្មែរ»​នេះ មាន​លក្ខណៈ​ជាតិ​និយម។ ដោយ​បាន​ទូន្មាន ដល់​បណ្តា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ឲ្យ​យល់​ដឹង​ពី​សាវតារ​ជាតិ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្លួន តាំង​ពី​សម័យ​មហា​នគរ​ត​រៀង​មក។ ក្នុង​បទ​នេះ បាន​បង្ហាញ​ពី​កិត្យានុភាព​នៃ​វប្បធម៌​របស់​ខ្មែរ ដែល​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ រហូត​ដល់​ចុង​បូព៌ា និង​ជា​ពិសេស​ បង្ហាញ​នូវ​មោទនភាព​ ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...