ពីងពាងមួយក្បាល រស់ក្នុងខ្លួនទេសចរណ៍មួយរូប អស់៣ថ្ងៃ
យុវជន ឌីឡេន ថូម៉ាស (Dylan Thomas) អាយុ២១ឆ្នាំ មិនបានទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីដំណើរកំសាន្ដសប្បាយ ក្នុងពេលវិស្សមកាលនោះទេ ប៉ុន្តែយុវជនទេសចរណ៍ជាតិអូស្ត្រាលីម្នាក់នេះ បែរជាត្រូវចូលដេកពេទ្យនៅទីនោះ ជាច្រើនថ្ងៃ។ ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងទៅលើយុវជន ព្រោះសត្វពីងពាងមួយក្បាល បានចូលទៅសំងំរស់នៅ ក្នុងពោះរបស់ថូម៉ាសជាច្រើនថ្ងៃ។ សត្វពីងពាងស្រុកមួយនេះ បានសម្រេចចូលទៅក្នុងខ្លួនយុវជនបាន តាមរយៈស្នាមវះកាត់មួយ ដែលថូម៉ាសបានឆ្លងកាត់ធ្វើ កាលពីមានជំងឺពោះវៀនពីពេលថ្មីៗមកនេះ។
ហេតុការណ៍ដំបូងបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន។ យុវជន ថូម៉ាស បានភ្ញាក់ពីដំណេកជាមួយការឈឺចុកចាប់យ៉ាងខ្លាំង នៅនឹងពោះរបស់ខ្លួន។ ស្នាមក្រហមមួយបានដៅឡើង នៅទីនោះ ជាមួយនឹងស្នាមវះកាត់។ ថូម៉ាស បាននិយាយថា៖ «វាឈឺ [...]