ចុះបញ្ជីថា«បានស្លាប់»ពីរដង ខណៈនៅរស់ជ្រងោរ
ចុះបញ្ជីថា បាន«ស្លាប់»ពីរដងរួចមកហើយ ដោយរដ្ឋបាលបារាំង លោក ហ្សង់-ក្លូដ កុងស្តង់តាំង ប្ដេជ្ញានៅថ្ងៃនេះ ថានឹងតស៊ូដើម្បីបញ្ជាក់ថា លោកនៅរស់ទេ។ នេះជាការផ្សាយអោយដឹង នៃកាសែតបារាំងប្រចាំតំបន់មួយ ដែលបានបង្កអោយ មានការភ្ញាក់ផ្អើលឡើង។
លោក ហ្សង់-ក្លូដ កុងស្តង់តាំង អាយុ៦៤ឆ្នាំ ត្រូវបានគេចុះបញ្ជីថា«ស្លាប់»ពីរលើក។ រូបថត ouest-france.fr។
សំនុំរឿងបានចាប់ផ្ដើមស្មុគ្រស្មាញ នៅពេលដែលឪពុករបស់លោក បានធ្វើមរណភាពនៅឆ្នាំ១៩៩៥។ លោក ហ្សង់-ក្លូដ កុងស្តង់តាំង (Jean-Claude Constantin) ធ្លាប់បំរើក្នុងជួរកងទ័ព អស់រយះពេល១០ឆ្នាំ និងជាវិស្វករផ្នែកភស្តុភារមួយរូប។ សព្វថ្ងៃនេះ លោករស់នៅតែឯង ក្នុងឃុំឡារ៉ូស្សសៀរអ៊ីយ៉ុង (La Roche-sur-Yon) នៃតំបន់ វង់ដេ (Vendée)។ តែនៅឆ្នាំ២០០៨ [...]