ថៃ៖ រកបានទៀត ឯកត្តកម្ម​ពិភពលោក ខាង​«ថើប​ជញ្ជក់​មាត់​គ្នា» យូរ​ជាង​គេ

ឯកាឆ្ឆ័យ (Ekkachai) និងឡាសាណា ទីរ៉ាណារ៉ាត (Laksana Tiranarat) បានទទួលបានជ័យជំនះនេះ លើអ្នកប្រកួត​ជាមួយ ដែលធ្លាប់ជាម្ចាស់ឯកត្តកម្មនេះ នៅឆ្នាំមុន ដោយធ្វើបានក្នុងរយះពេល ៥០ម៉ោង២៥នាទីនិង១វិនាទីប៉ុណ្ណោះ។ តែឆ្នាំនេះ ម្ចាស់ឯកត្តកម្មឆ្នាំមុនមួយគូរ ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាផងនេះ បានលើកទង់ជ័យសរ ២នាទីមុនអ្នក​ទាំងពីរ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រយះពេល៥៨ម៉ោង ៣៥នាទី និង៥៨វិនាទី ជាពេលវេលាយ៉ាងយូរជាងគេបំផុត សម្រាប់អ្នកបំបែកឯកត្តកម្ម ប្រចាំឆ្នាំនេះ ដែលបាន«ថើបជញ្ជក់មាត់គ្នា» រហូតមិនរបេះ។ បន្ទាប់ពីបានធ្វើការប្រលងប្រណាំង ក្នុងរយះពេលយ៉ាងយូរនេះហើយ គូរស្នេហ៍ជាជនជាតិថៃទាំងពីរនាក់ អស់កម្លាំង តែសប្បាយចិត្ត ដែលបានឈ្នះនូវវិញ្ញាសារយ៉ាងចម្លែកនេះ ជាពិសេស​លើម្ចាស់ឯកត្តកម្មឆ្នាំមុន​ ដែលចូលមកប្រកួតឡើងវិញ ក្នុងឆ្នាំនេះជាមួយ។


ឯកាឆ្ឆ័យ និងឡាសាណា ទីរ៉ាណារ៉ាត នៅក្នុងការប្រកួត។

ឯកាឆ្ឆ័យ (Ekkachai) និងឡាសាណា ទីរ៉ាណារ៉ាត (Laksana Tiranarat) បានទទួលបានជ័យជំនះនេះ លើអ្នកប្រកួត​ជាមួយ ដែលធ្លាប់ជាម្ចាស់ឯកត្តកម្មនេះ នៅឆ្នាំមុន ដោយធ្វើបានក្នុងរយះពេល ៥០ម៉ោង២៥នាទីនិង១វិនាទីប៉ុណ្ណោះ។ តែឆ្នាំនេះ ម្ចាស់ឯកត្តកម្មឆ្នាំមុនមួយគូរ ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាផងនេះ បានលើកទង់ជ័យសរ ២នាទីមុនអ្នក​ទាំងពីរ។

ឯកឆ្ឆ័យជាភ្នាក់ងារសន្តិសុខមួយរូប អាយុ៤៤ឆ្នាំ និងភរិយាគាត់ នាងឡាសាណាអាយុ៣៣ឆ្នាំ បានទទួលបានរង្វាន់​២៥០០អ៊ឺរ៉ូ និងជញ្ចៀនពេជ្រម្នាក់មួយវង់ សម្រាប់បំពាក់អោយគ្នាជាថ្មីម្ដងទៀត។ «ពួកគាត់ជាអតីតអ្នកបំបែកឯកត្តកម្ម កាលពីឆ្នាំ២០១១» នេះជាការអះអាងរបស់ លោក ស៊ុមពន ណាកស៊ូអេត្រង (Somporn Naksuetrong) អនុប្រធាន​សារមន្ទីមួយ នៅប៉ាតាយ៉ា (Pattaya) ផ្នែក​ខាង​ត្បូងនៃប្រទេសថៃ ដែលបានរៀបចំកម្មវិធីដ៏ចម្លែកនេះ។

អ្នកមកចុះឈ្មោះប្រកួតមាន៩គូរ ដែលបានចាប់ផ្ដើមការ«ថើបជញ្ជក់មាត់គ្នា»នេះ កាលពិថ្ងៃអង្គារកន្លងទៅ។ បេក្ខជន​មួយចំនួន បានឡើងទៅឈរលើប្រអប់មួយ ដើម្បីអោយបានកំពស់ស្មើរនឹងដៃគូររបស់ខ្លួន។ ពួកគេមិនមានសិទ្ធិ«អង្គុយ» ហើយត្រូវបន្ត ការ«ថើបជញ្ជក់មាត់គ្នា» ដោយហាមមិនអោយរបូត ដើម្បីដកដង្ហើម ឬងាកមកបឺតទឹកឬ ទឹកដោះអ្វីនោះ​ឡើយ។ ពួកគេអាចទៅបង្គន់បាន តែត្រូវគោរព«គោលការណ៍» ដោយមិនត្រូវអោយមាត់របេះពីគ្នាឡើយ។

លក្ខខ័ណ្ឌទាំងនេះ មានលក្ខណៈពិបាកខ្លាំងជ្រុល សម្រាប់ដៃគូរវ័យចំណាស់មួយគូរ ដែលមកចូលរួមក្នុងកម្មវិធីនេះ​ ដើម្បីប្រារព្ធបុណ្យខួបអាពាហ៍ពិពាហ៍របស់គាត់ គម្រប់៥០ឆ្នាំ។ នៅក្នុងការប្រកួត ពួកគាត់ចូលរួមបានត្រឹមតែ មួយម៉ោង​ដំបូងប៉ុណ្ណោះ។

លោក ស៊ុមពន បានថ្លែងក្នុងពិធីបិតកម្មវិធីនោះថា «ដោយសារប្រទេសថៃបានទទួលបានឯកត្តកម្មនេះ ដល់ទៅបីឆ្នាំ​ជាប់គ្នា មើលទៅការប្រកួតបែបនេះទំនងជាមិនមាន នៅឆ្នាំ២០១៤ខាងមុខទៀតទេ ប្រសិនជាមិនមានប្រទេសណា មក​បំបែកឯកត្តកម្មនេះបាននោះ»៕

សូមទស្សនាវិដេអូ ខាងក្រោមដូចតទៅ៖

--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ១៦ ខែកម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...