បាល់ទាត់៖ ក្រុម​ឆែលស៊ី​ឈ្នះ ឯ​ក្រុម​លីវើភូល​ចាញ់ ក្នុង​ការ​ប្រកួត​អ៊ឺរ៉ូប៉ាលីក

គ្រាប់បាល់របស់កីឡាករអូស្កា (Oscar) នៅចុងម៉ោង បានធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅ ទីក្រុងឡុងមួយនេះ យកឈ្នះដោយលទ្ធផល ១-០ ហើយជាគ្រាប់បាល់ការប្រកួតក្រៅផ្ទះ ដ៏មានតំលៃ ក្នុងការប្រកួតជើងទីមួយ ក្នុងវគ្គ៣២ក្រុមចុងក្រោយ។ ការស៊ុតបញ្ចូលទីរបស់កីឡាករប្រេស៊ីលវ័យក្មេងរូបនេះ បានធ្វើឲ្យក្លាយជាយប់មួយ ដ៏អាក្រក់ មួយទៀតសំរាប់កីឡាករខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរ៉ែស (Fernando Torres)។ កីឡាកររូបនេះអាច រកគ្រាប់បាល់បញ្ចូលទីបានតែចំនួន ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ចំនួន១៣លើក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរងការឈឺចាប់ ក្រោយពីការធ្លាក់ចេញ ពីការប្រកួតការពារដំណែងជើងឯក ពានរង្វាន់កំពូល របស់អ៊ឺរ៉ុបឆែម​ពាន​លីក (Champions League) រួចមក ឆែលស៊ី (Chelsea) បានចាប់ផ្តើម ស្វែងរកជ័យជំនះរបស់ខ្លួនជាលើកដំបូង ក្នុងការ​ប្រកួតពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ដោយបានយកឈ្នះក្រុម ស្ប៉ាតា ប្រាកឺ (Sparta Prague) របស់ប្រទេសឆែក កាលពីថ្ងៃព្រហស្បតិកន្លងទៅ។


រូបសញ្ញាប្រចាំក្រុមបាល់ទាត់ ឆែលស៊ី នៃប្រទេសអង់គ្លេស។

គ្រាប់បាល់របស់កីឡាករអូស្កា (Oscar) នៅចុងម៉ោង បានធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅ ទីក្រុងឡុងមួយនេះ យកឈ្នះ​ដោយលទ្ធផល ១-០ ហើយជាគ្រាប់បាល់ការប្រកួតក្រៅផ្ទះ ដ៏មានតំលៃ ក្នុងការប្រកួតជើងទីមួយ ក្នុងវគ្គ៣២ក្រុម​ចុង​ក្រោយ។

ការស៊ុតបញ្ចូលទីរបស់កីឡាករប្រេស៊ីលវ័យក្មេងរូបនេះ បានធ្វើឲ្យក្លាយជាយប់មួយ ដ៏អាក្រក់ មួយទៀតសំរាប់កីឡាករ​ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរ៉ែស (Fernando Torres)។ កីឡាកររូបនេះអាច រកគ្រាប់បាល់បញ្ចូលទីបានតែចំនួន ១គ្រាប់​ប៉ុណ្ណោះក្នុងការប្រកួត ចំនួន១៣លើក។

លោករ៉ាហ្វា បិនីតេស (Rafa Benitez) គ្រូបង្វឹករបស់ក្រុមឆែលស៊ីបាននិយាយថា «យើងត្រូវតែ បង្កើតឪកាសឲ្យបានច្រើន ហើយកីឡាករខ្សែប្រយុទ្ធ និងរកគ្រាប់បាល់បានច្រើនបន្ថែមទៀត។ តូរ៉ែសថ្ងៃនេះ ពិតជាធ្វើបានល្អ ហើយខ្ញុំសូមអរគុណ​គាត់ និងក្រុមទាំងមូល ជាពិសេស អរគុណដល់កីឡាករទាំងអស់ ដែលលេងវាយលុកបានយ៉ាងល្អ នៅវគ្គទី២ ក្នុងការ​ប្រកួត។»

ក្នុងទីក្រុងមួយដ៏ធំរបស់ប្រទេសឆែក ក្រុមឆែលស៊ីធ្វើបានយ៉ាងល្អ បន្ទាប់ពីលោក បិនីតេស បានប្តូរជំនួសកីឡាករចន ម៉ាតា (Juan Mata) ដោយកីឡាករអូស្កា។ ខ្សែបំរើវ័យក្មេងរូបនេះ បានជួយរកគ្រាប់បាល់បញ្ចូលទីចំនួនមួយគ្រាប់ នៅនាទី៨២ បន្ទាប់ពីការលេងស៊ីចង្វាក់គ្នា បានយ៉ាងល្អជាមួយនឹងកីឡាករ អេដិន ហាហ្សាដ (Eden Hazard) ហើយលទ្ធផលនោះបាន រក្សារហូតដល់ចប់ការប្រកួត។

លោកបិនីតេស បានបន្តថា «កីឡាករទាំងអស់ត្រូវដឹងថា វាជាឪកាសមួយដែលអាចឈានទៅ ដល់ការទទួលបាន​នូវពាន​រង្វាន់នេះ។ ខ្ញុំជឿថា បើយើងនៅតែបន្តធ្វើបានល្អ នោះយើងនឹង ទទួលបានលទ្ធផលល្អ»។

ការឈ្នះពានរង្វាន់អ៊ឺរ៉ូផាលីក អាចជាការស្រោចស្រង់មុខម៉ាត់មកវិញខ្លះៗ សំរាប់ក្រុមឆែលស៊ី បន្ទាប់ពីគេបានទទួលពាន​រង្វាន់កំពូល របស់អ៊ឺរ៉ុបឆែមពានលីកជាលើកដំបូងរបស់ខ្លួន កាលពី ឆ្នាំមុន តែឆ្នាំនេះបែជាត្រូវធ្លាក់ ពីការប្រកួត​នៅវគ្គ​ចែក​ពូលទៅវិញ។

ក្រុមឆែលស៊ីក៏បានធ្លាក់ពីការប្រកួត ក្នុងពានរង្វាន់លីកខាប់ (League Cup) រួចហើយដូចគ្នា ហើយ ក្រុមនេះនឹងងត្រូវ​ប្រកួត​ពានរង្វាន់អេហ្វអេខាប់ (FA Cup) ជុំទី៤ ជាថ្មីម្តងទៀត ជាមួយនឹងក្រុម ប្រេនហ្វដ (Brentford) នៅថ្ងៃអាទិត្យ។ ហើយមើល​ទៅក្រុមតោខៀវនេះ ក៏ប្រហែលជាមិនអាច បញ្ចប់ចំណាត់ថ្នាក់ខ្ពស់ជាងលេខ៣ ក្នុងតារាងព្រីមែលីក (Premier League) នោះដែរ។

ដោយឡែកក្រុមម្ចាស់ពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប៥សម័យកាល លីវើភូល (Liverpool) ធ្វើមិន បានល្អ ដោយចាញ់ក្រុម ហ្សីនីត អេសធី ផិតធឺស្បឺក (Zenit St. Petersburg) ដោយលទ្ធិផល ២-០ ក្នុងប្រទេសរុស្សី។

ក្រុមដែលមានកំលាំងពេញ លីវើភូលបានចាញ់ចំនួន២គ្រាប់ ត្រឹមតែរយះពេល២នាទីប៉ុណ្ណោះ នៅក្នុងទីក្រុងមូស្គូ (Moscow) ក្រោយពេលការស៊ុតបញ្ចូលទីរបស់កីឡាករហ៊ុគ (Hulk) នៅនាទី ៧០ និងកីឡាករសឺកេ សេម៉ាក (Sergei Semak) នៅនាទី៧២។ គ្រាប់បាល់ចំនួន២គ្រាប់នេះធ្វើ ឲ្យក្រុមហង្សក្រហម មានការពិបាកយ៉ាងខ្លាំង​ក្នុងការ​ទាមទារ​យកជ័យជំនះ​មកវិញ នៅការ ប្រកួតជើងទី២ កីឡាដ្ឋានអេនហ្វៀល (Anfield) របស់ក្រុមលីវើភូលនៅសប្តាហ៏ក្រោយ៕
---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ AP LONDON
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...