មើលមួយភ្លែត នៅលើទំព័រហ្វេសប៊ុក របស់តារាៗមួយចំនួន និងបើនិយាយពីអ្នកគោរព ស្រលាញ់ និងដឹងគុណថ្ងៃ៧មករា គ្មានអ្នកណាលើសអ្នកនាង សឿ សុធារ៉ា នោះទេ ព្រោះដើម្បីជាការដឹងគុណដល់ថ្ងៃ ៧មករា តារាស្រីសម្តីផ្អែមរូបនេះ សុខចិត្តកាត់សក់ដ៏ស្រស់ស្អាតរបស់ខ្លួន។ ប៉ុន្តែសម្រាប់តារាហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបដូចគ្នា សកម្មភាពរបស់តារាស្រីកូនមួយ ជាការដឹងគុណដ៏ជ្រុលហួសហេតុ និងរហូតដល់«ផ្កាប់មុខ» ។
នៅលើទំព័រហ្វេសប៊ុករបស់តារាស្រីសាច់នៅតែសខ្ចី បានសរសេរនៅចំថ្ងៃបុណ្យរំលឹកខួបទី៣៧ នៃថ្ងៃ៧មករា១៩៧៩ថា៖ «ថ្ងៃនេះនាងខ្ញុំបានសំរេចចិត្តកាត់សក់ការ៉េ ដើម្បីជាការដឹងគុណទេវតាមករំដោះជាតិ ៧ មករា ព្រោះជាថ្ងៃដែលឪពុកម្តាយនាងខ្ញុំ [...]
បើទោះបីជាអ្នកទាំងពីរ មានលិខិតឆ្លងដែនជាលក្ខណៈការទូត ក្នុងឋានៈជាសមាជិកសភា ឫព្រឹទ្ធសភា តែលោក ប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ របស់គណបក្សសង្គ្រោះជាតិ មិនអាចជាន់ដីសហរដ្ឋអាមេរិកបានឡើយ ក្នុងពេលនេះ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់គណបក្សប្រឆាំង ត្រូវបានសហរដ្ឋអាមេរិក ចាត់ឈ្មោះចូលទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមប្រាម មិនឲ្យជាន់ទឹកដីអាមេរិកឡើយ។
លោក ប៉ែន សុវណ្ណ បានថ្លែងអះអាងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដាក់ឈ្មោះលោក នៅក្នុងបញ្ជីខ្មៅរបស់អាមេរិក វាជារឿងពិត។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់លោក ពីបទរត់ពន្ធមនុស្ស។ ប៉ុន្តែលោកថា វាមិនមែនដូចអ្វីដែលគេចោទប្រកាន់លោកនោះទេ [...]
«ហត់ នឹងពួកច្រណែនឈ្នានីសណាស់លោកអើយ!!! សូមជំរាបថា ខ្ញុំគ្មានសិទ្ធិអីបព្ជាាទៅស្ថាប័នរដ្ឋ រឺអតិថិជន អោយគេរើសអ្នកនេះអ្នកនោះទេ ហើយខ្ញុំរវល់ណាស់ នឹងការសិក្សាក៏ដូចជាការងារ។ ខ្ញុំមានពេលឯណា ទៅជួយការងារបងស្រីនោះ។ ហើយអ្វីគ្រប់យ៉ាង គឺបងស្រីខ្ញុំជាអ្នកសំរេច ខ្ញុំគឺគ្នានសិទិ្ធទេ!!» នេះជាប្រតិកម្មរបស់កញ្ញា ឌួង ហ្សូរីមា បន្ទាប់ពីតារាបង្ហាញម៉ូដម្នាក់ ដែលបានដើរចេញពីក្រុម Cambodia Super Model មិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រក្នុងស្រុកមួយថា ការដែលខ្លួនដើរចេញពីក្រុម គឺដោយសារតែកាលខ្លួននៅជាសមាជិកមិនសូវបានចេញដើរម៉ូដ ហើយតារាបង្ហាញម៉ូដ ដែលឧស្សាហ៍ចេញដើរបង្ហាញម៉ូដនោះ ភាគច្រើន គឺជាអ្នកដែលស្និតនឹងមេក្រុម ឬជាសាច់ញាតិរបស់ថ្នាក់ដឹកនាំរបស់ក្រុម។
អតីតសមាជិកក្រុម Cambodia Super Model [...]
អ្នកណាក៏ស្គាល់ដែរ ពាក្យដែលគេតែងតែនិយាយថា៖ «លោតខ្លាំង ធ្លាក់មកក៏ឈឺខ្លាំងដែរ»។ ជាពិសេសសម្រាប់តារាចម្រៀងយុវវ័យ ដែលតែងតែធ្វើអ្វីប្លែកៗ ខុសគេខុសឯងផងនោះ មិនសូវជាពិបាកនឹងធ្វើអត្ថាធិប្បាយនោះឡើយ។ ទាល់ត្រង់ថា ជូស្ទីន ប៊ែប៊័រ មិនមែនលោតខ្លាំងទេ តែគឺ«រអិលខ្លាំង ដួលអុកគូទ»។
ចំណេះដែលខំប្រឹងរៀនជិះក្ដារអិលនេះតាំងពីប៉ុន្មានឆ្នាំមុន មើលទៅ ជូស្ទីន មិនសូវជាបានរៀនចេះចាំស្ទាត់នោះទេ ធ្វើឲ្យអ្នកចូលចិត្ត ជូស្ទីន ដែលរង់ចាំទស្សនា ក្បាច់ខ្លាំងរបស់ ជូស្ទីន ខកចិត្តអត់។
កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុង ញ៉ូយក តារាចម្រៀងហាក់ចម្លែកប្លែកខុសធម្មតា ចង់យាត្រាលេងក្ដារអិលម្ដង ដើម្បីបញ្ចប់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ជូស្ទីន បានបញ្ចេញក្បាច់... តែមិនជាខ្លាំងក្លាអីណាស់ណានោះទេ ព្រោះទើបតែចាប់ផ្ដើម... [...]