Posts in ‘តារា ជនល្បីៗ’ Category

មាន​គេ​ឃើញ យុត្ថារ៉ា ឆានី ចូល​ញ៉ាំ​អាហារ​មិន​ឲ្យ​ប្រាក់​

មាន​គេ​ឃើញ យុត្ថារ៉ា ឆានី ចូល​ញ៉ាំ​អាហារ​មិន​ឲ្យ​ប្រាក់​

ករណីញ៉ាំចំណីមិនឲ្យប្រាក់ ជាបទល្មើសមួយ។ តែបើករណីនេះ កើតចេញពីទង្វើ របស់តារាណាម្នាក់នោះ វានឹង​ទៅហួសពីបទល្មើេស តែវានឹងក្លាយជារឿងអាស្រូវមួយ យ៉ាងអាក្រក់ជាទីបំផុត។ តើវាជាករណី ដែលបានកើត​ឡើង ទៅលើលោក យុត្ថារ៉ា ឆានី តាំងពីជិត១០ឆ្នាំមុនឬ?

រឿងនេះ មិនមែនជាស្នាដៃ ទើបនឹងនិពន្ធបង្កើតឡើងថ្មី ដោយការស្រមើស្រម័យទេ តែជាហេតុការណ៍ពិតមួយ ដែលអ្នកនិពន្ធខ្មែរ-អាមេរិកាំងដ៏ល្បីមួយរូប អ្នកស្រី កែវ ច័ន្ធបូរណ៌ បានជួបប្រទះដោយផ្ទាល់ តាំងពីពាក់​កណ្ដាល​ឆ្នាំ២០០៦ នៅពេលដែលអ្នកស្រីបានទៅកំសាន្ដ នៅរមណីយដ្ឋាន ទឹកជ្រោះក្បាលឆាយ។

អ្នកស្រី​បាន​ផ្ដើមសរសេរ នៅលើជញ្ជាំងហ្វេសប៊ុករបស់អ្នកស្រី ដោយបានចូលសាច់រឿងភ្លាមថា៖ «កំពុងតែ​អង្គុយយោលអង្រឹងលេង ស្រាប់តែមានក្មេងស្រី​អាយុ​ប្រហែល​១០ឆ្នាំ ជាកូនរបស់ម្ចាស់តូប នាំបុរសស្រី្ត ស្អាតៗ​ពីររូប មកដល់រានអង្គុយលេង ជាប់នឹងរាន​របស់​ខ្ញុំ ហើយឃើញមនុស្សម្នា ជ្រួលជ្រើម ចោមរោមអើតអើម [...]

ដេវីដ បេកខាំ ជួយ​កុមារ​កម្ពុជា​តាម UNICEF៖ ភាព​ក្ដុក​ក្ដួល

អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករ​បាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beck­ham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុង​ពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោង​នេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញ​ក្នុង​កិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។

«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manches­ter United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មាន​បំណង​ចង់​ជួយ។

ណូវ៉ាក ដ្យូកូវិច ស្លៀក​ពាក់​ក្នុង​សម័យ​កាល​«ស្ដេច» ដើម្បី​ប្រកួត

នៅក្នុងឈុតឆាកនេះ ដ្យូកូវិច បានដើរតួជាអ្នកប្រយុទ្ធ ពាក់កណ្ដាលអ្នកវាយតឺនីស និងពាក់កណ្ដាល ជាអ្នក​វាយ​បាល់បូរាណ មួយប្រភេទ។ ហើយដើម្បីធ្វើឈុតឆាកនេះ អ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្ម បានតម្រូវឲ្យ​កីឡាករ​យើង ពាក់សម្លៀកបំពាក់តាំងពីសម័យកាល នៃរាជានិយមរបស់បារាំង។ ប៉ុន្តែសម្លៀកបំពាក់នេះ មិនបាន​ធ្វើ​ឲ្យ​កីឡាករសប្បាយចិត្ត ក្នុងការប្រើប្រាស់ក្ដាវាយរបស់ខ្លួន បានដោយស្រួលទេ។

» សូមទស្សនវីដេអូខាងលើនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់។

បើសិនជានៅឆ្នាំក្រោយ អ្នកឧបត្ថម្ភកីឡាករ បានជ្រើសរើសឆ្នៃម៉ូត ដោយដកស្រង់ តាមសម្លៀកបំពាក់​បូរាណ​ខាង​លើ ដើម្បីឲ្យកីឡាករ ចេញមកប្រកួតនោះ មិនដឹងជាអស្ចារ្យប៉ុណ្ណាទេ។ តែគួរឲ្យស្ដាយ ដែលនៅក្នុងឆ្នាំនេះ បុរស​កំពូលថ្វីដៃ ជាប់ចំណាត់ថ្នាក់ទី១ ពិភពលោករូបនេះ បានប្រកួតចាញ់កីឡាករមកពីប្រទេសស្វីស ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ នៃការប្រកួត «France Open» ក្នុងរដ្ឋធានីប៉ារីស កាលពីពេលថ្មីៗនេះ៕

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ការកាត់យកសំណាញ់ទី នៃទីលានបាល់ទាត់ របស់កីឡាករ ហ្សេរ៉ា ពីកេ កាន់តែធ្វើឲ្យគេឯង ឆ្ងល់ឡើងហើយ។ កាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា បន្ទាប់ពីជ័យជំនះ របស់ក្រុមបាសឺឡូន ហើយក្រុមអ្នកមានបុណ្យ របស់​ប្រទេសអេស្ប៉ាញ លើក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលីរួច កីឡាករខ្សែរការពារ ពីកេ ដ៏ល្បី​ឈ្មោះ មិនបានចូលទៅអបអរសាទរ ជាមួយកីឡាកររួមក្រុមនោះទេ។ ប៉ុន្តែទស្សនិកជន នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក នៃរដ្ឋធានី ប៊ែរឡាំង ដែលមកទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ យកជើងឯកអ៊ឺរ៉ូប ឆ្នាំ២០១៥ រវាងក្រុម​ទាំងពីរ បែរជាបានឃើញកីឡាករ ពីកេ កំពុងកាត់សំណាញ់ទី យ៉ាងស្ងប់ស្ងៀមទៅវិញ។

ទម្លាប់ថ្មីនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងជាងថតរូបជាច្រើន ផ្តិតយករូបភាព មកផ្សាយ បង្កឲ្យចម្ងល់ មាន​កាន់តែខ្លាំងឡើង សម្រាប់ពិភពបាល់ទាត់។ អ្នកផងគិតថា [...]

ដួង ស្រីពេជ្រ ​សុំ​ទោស​រឿង​រូបថត​បញ្ចេញ​សុដន់ ថា​ជា​កំហុស​«អចេតនា»

ដួង ស្រីពេជ្រ ​សុំ​ទោស​រឿង​រូបថត​បញ្ចេញ​សុដន់ ថា​ជា​កំហុស​«អចេតនា»

«ខ្ញុំមិនបានថតរូប ធ្វើឲ្យមានចំណាប់អារម្មណ៍ ឬចង់បានការទាក់ទាញ ពីអ្នកណានោះទេ គឺថ្ងៃទៅខួបកំណើតនោះ ខ្ញុំ​ចេញ​ពីថតម៉ូដសម្លៀកបំពាក់ ឲ្យហាងមួយ។ ពេលនោះ ប្រញាប់ទៅថត នៅកន្លែងមួយទៀត មិនបានប្តូរឈុតនោះចេញ ជួន​ពេល​ទៅដល់ ជួបជាមួយមិត្តរួមការងារចាស់ គេសុំថត ក៏ថតជាមួយ។ មិននឹកស្មានថា គេបង្ហោះរូបនោះ លើបណ្តាញ​សង្គម ហើយធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ប្រិយមិត្ត អ្នកគាំទ្រមួយចំនួន។ ដូច្នេះ នាងខ្ញុំសូមទោស ព្រោះកំហុសអចេតនា​មួយនេះ។» ទាំងនេះជាពាក្យសម្តីផ្ទាល់ របស់កញ្ញា ដួង ស្រីពេជ្រ ដែលបានថ្លែង សុំទោសតាមរយៈ ទូទស្សន៍ក្នុងស្រុក​មួយ កាលពីពេលថ្មីៗនេះ។

ការចេញមុខបកស្រាយនេះ បានធ្វើឡើងភ្លាមៗ នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានការចែកចាយ និងផ្តល់មតិយោបល់ ក៏ដូច​ជា​ការរិះគន់ផ្សេងៗ នៅលើបណ្តាញសង្គម ពីសំណាក់អ្នកប្រើប្រាស់។ កញ្ញាបានធ្វើការបកស្រាយ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ខ្សែរកាប CCPTV ប៉ុស្តិ៍លេខ៨ នៅក្នុងស្រុកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...