កើតមកគ្មានច្រមុះ ផ្អើលអស់អ៊ិនធើណែត
អេលី ម៉ាកគ្លាចើរី (Eli McGlathery) ជាទារក ដែលកើតមកខុសប្រក្រតី។ ទារកកំសត់ បានកើតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ មិនត្រឹមតែកើតមិនគ្រប់ខែ និងគ្មានកាយសម្បទារគ្រប់គ្រាន់ទេ ហើយថែមទាំង ត្រូវក្រុមគ្រូពេទ្យ ដាក់ទារកឲ្យដកដង្ហើម ជាមួយនឹងប្រដាប់ ជួយដកដង្ហើមទៀត។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ឪពុកម្ដាយរបស់ទារក និងក្រុមគ្រូពេទ្យ បានទុកចិត្តថា ទារកមានសុខភាពធម្មតា។ ពួកគេថែមទាំងគិតថា នឹងជួយបើកផ្លូវ ដកដង្ហើមធម្មជាតិ ឲ្យទារកនៅពេលដែលទារក ក្លាយជាកុមារ មានអាយុច្រើនបន្ដិច។
ក្នុងពេលនេះ មិត្តភ័ក្ររបស់ក្រុមគ្រួសារទារក បានបង្កើតគេហទំព័រមួយ ដើម្បីប្រមូលថវិកា សម្រាប់ការព្យាបាលនានា ដែលអាចកើតមានសម្រាប់ អេលី។ មកដល់បច្ចុប្បន្ន គេហទំព័រ បានប្រមូលបានជាង ៤ម៉ឺនដុល្លារហើយ ដែលអាចជួយ សម្រាលបន្ទុកយ៉ាងច្រើន ដល់ក្រុមគ្រួសារទារក។
តារា [...]