Posts in ‘សុខភាព អនាម័យ’ Category

«ឃើញ​ពាក្យ​ទាំង​នេះ​ហើយ ចង់​ពន្លូត​ខ្ញុំ​ចេញ​ឬ​ទេ?»

«ឃើញ​ពាក្យ​ទាំង​នេះ​ហើយ ចង់​ពន្លូត​ខ្ញុំ​ចេញ​ឬ​ទេ?»

នេះជាពាក្យសម្តី ដែលបង្ហាញពីអារម្មណ៍ របស់ទារកនៅក្នុងផ្ទៃម្តាយ ដោយរំពឹងថា ខ្លួននឹងបានឃើញពន្លឺថ្ងៃ ប៉ុន្តែអ្វីៗ ប្រែខុសស្រលះ...

ខែទី១៖ ម៉ាក់ប្រហែលជាដឹងហើយ ថាមានខ្ញុំ។
ខែទី២៖ ប៉ាម៉ាក់ឈ្លោះគ្នា មកពីខ្ញុំហើយ មើលទៅ!
ខែទី៣៖ អ៊ុយ! ខ្ញុំរើខ្លាំងពេក សុំទោសម៉ាក់ ខ្ញុំអត់តាំងចិត្តទេ!
ខែទី៤៖ ប៉ាម៉ាក់ឈ្លោះគ្នាទៀតហើយ... មិនដឹងថារឿងអីទេ... និយាយពីខ្ញុំ? និយាយរឿងយកចេញ... ខ្ញុំអត់យល់»

ឃ្លាចុងក្រោយ ដែលគួរឱ្យសង្វេកទៀតនោះ គឺ៖ «ខែទី៥៖ ម៉ាក់ទៅរកពេទ្យ ពេទ្យឱ្យម៉ាក់គេងចុះ។ ខ្ញុំមានអារម្មណ៍ថា មាន​អ្វីម៉្យាង មកទាញជើងខ្ញុំចេញទៅ។ យ៉េ! ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ប្រាប់ថា ស្រលាញ់ម៉ាក់ តែ...? គ្រប់យ៉ាង ក៏​ងងឹត​ឈឹង។ ម៉ាក់ហ្អ៎ា! ម៉ាក់សម្លាប់ខ្ញុំធ្វើអី ម៉ាក់អត់ចង់ដឹងទេហ៎ ថាខ្ញុំស្រលាញ់ម៉ាក់ប៉ុណ្ណា?»។

នេះ គ្រាន់តែជាសារមួយ របស់ប្រិយមិត្តមួយរូប ដែលបានសរសេរ ចែករំលែក [...]

រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែ​ទម្ងន់​តែ​៣គ.ក និង​ដើរ​មិន​ទាន់​​រួច

រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែ​ទម្ងន់​តែ​៣គ.ក និង​ដើរ​មិន​ទាន់​​រួច

បើប្រៀបធៀប ទៅនឹងប្អូនស្រីបង្កើត អាយុប្រាំឆ្នាំ ដែលមានទម្ងន់ ជាង១០គីឡូក្រាម ទៅហើយនោះ កុមារា យឿន សំណាង ជាកូនច្បងអាយុ១០ ពីគ្រួសារដែលមានបងប្អូន២នាក់ មានទំងន់តែ ២គីឡូក្រាមប៉ុណ្ណោះ។ កុមារា ដែល​មាន​កាយសម្បទារមិនប្រក្រតីនេះ រស់នៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ហើយ​រហូតមកដល់​ពេលនេះ កុមារាដ៏កំសត់ មិនទាន់អាចដើរបាន ឬមានសកម្មភាពអ្វី ដោយខ្លួនឯង បាននៅឡើយ ដោយអ្វីៗគ្រប់យ៉ាង ត្រូវបានអ្នកម្តាយ និងប្អូនស្រី ជាអ្នកមើលថែ និងធ្វើជំនួសទាំងអស់។

អ្នកស្រី កេង ចាន់គា ជាម្តាយក្នុងវ័យ៤៧ឆ្នាំ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ក្នុងជីវិតអាពាហ៍​ពិពាហ៍​គាត់ មានកូនពីរនាក់ កូនប្រុសច្បងឈ្មោះ យឿន សំណាង ខាងលើ ជាក្មេងចម្លែក មានរូបរាងតូចខុសធម្មតា ឯកូន​ទីពីរ​ជាកូនស្រីឈ្មោះ យឿន ចាន់គីម អាយុ៥ឆ្នាំ មានកាយសម្បទា ដូចក្មេងស្រីទូទៅធម្មតា។ អ្នកស្រីបញ្ជាក់ថា [...]

ស្ត្រី​ក្រមុំ​ម្នាក់​ស្អុយ​រលួយ​រូប​កាយ ព្រោះ​មាន​ជំងឺ​«ងាប់​កោសិកា»

ស្ត្រី​ក្រមុំ​ម្នាក់​ស្អុយ​រលួយ​រូប​កាយ ព្រោះ​មាន​ជំងឺ​«ងាប់​កោសិកា»

ជំងឺងាប់កោសិកា ដ៏ចម្លែក បានចូលមកសណ្ឋិត អស់ជាងមួយឆ្នាំហើយ ក្នុងរាងកាយនាងក្រមុំរូបស្អាត ដែលរស់នៅ​ខេត្ត​ពោធិ៍សាត់។ មុនដំបូង នាងគ្រាន់តែមានអាការៈរមាស់ នៅលើដងខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែយូៗទៅ មេរោគ​នោះ វា​បាន​រាលពេញខ្លួនប្រាណ របស់នាងតែម្តង។

តាមការអះអាងរបស់ក្រុមយុវជន «កម្ពុជាជាទីស្រាលាញ់» ដែលកំពុងរៃអង្គាសថវិកា សំរាប់ជួយឧបត្ថម្ភនារីរងគ្រោះ បានឲ្យដឹងថា នាង អេង ដាលីស អាយុ ១៨ ឆ្នាំ ដែលបានផ្ទុកជំងឺ ចំលែកនេះ កំពុងតែស្នាក់អាស្រ័យ នៅក្នុងវត្តកកោះ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កញ្ញា ដាលីស ធ្លាប់បានទៅសំរាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រូពេទ្យបានប្រាប់ម្តាយនាងថា នាងមានជំងឺងាប់កោសិកា ដែលក្រុមគ្រូពេទ្យនៅទីនោះ មិនមានលទ្ធភាព អាចជួយព្យាបាលជំងឺនេះបាន។ ម្តាយ ដាលីស បានយកនាងត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយជំងឺរបស់នាង កាន់តែមានសភាពធ្ងន់ធ្ងរ [...]

ស្រ្តី​រង​គ្រោះ​ដោយ​ម៉ាស៊ីន​បោក​ស្រូវ ត្រូវ​បន្ត​វះកាត់​ត្រចៀក

ស្រ្តី​រង​គ្រោះ​ដោយ​ម៉ាស៊ីន​បោក​ស្រូវ ត្រូវ​បន្ត​វះកាត់​ត្រចៀក

ក្នុងពេលបច្ចុប្បន្ន ស្ថានភាពអ្នកជំងឺ ដែលរងគ្រោះ ដោយម៉ាស៊ីនបោកស្រូវ មានសភាពប្រសើឡើងហើយ បន្ទាប់ពីការ​ព្យាបាល អស់រយៈពេលជាងបីខែ មកនេះ។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើង កាលពីខែ ធ្នូ ឆ្នាំ២០១៤ នៅឯ​ខេត្ត​ត្បួងឃ្មុំ ហើយក្នុងពេលនេះ ត្រូវបានបញ្ជូន មកស្នាក់ព្យាបាល និងបន្តការវះកាត់ ក្នុ្ងងមន្ទីពេទ្យរូស្ស៊ី។

អ្នកស្រី មិត លីន បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់មានសភាពប្រសើរហើយសព្វថ្ងៃ ព្រោះគ្រូពេទ្យ បាន​វះកាត់ស្បែកភ្លៅទាំងសងខាង យកទៅបំពេញលលាដក្បាលដែលបាត់បង់។ ស្ត្រីវ័យ៣៦ឆ្នាំ ដែលមានកូន២នាក់រូបនេះ បានលើកយកសំដីគ្រូពេទ្យ មកបញ្ជាក់ថា លលាដក្បាលអ្នកស្រីទាំងមូល ត្រូវការស្បែកមកប៉ះ ៨បន្ទះ ទើបជិត ដូចនេះ គ្រូពេទ្យសម្រេចវះកាត់ ស្បែកក្បាលពោះបន្ថែម ដើម្បីឲ្យជិតលលាក្បាល។

អ្នកស្ត្រី បានបន្តថា វាមិនធ្ងន់ធ្ងរទេ ព្រោះបានជាសះ នូវកន្លែងមួយចំនួនរួចហើយ តែអ្វីដែលខ្លាំង [...]

ចង់​រួមរ័ក​ជា​មួយ​ស្រី​សក់​មាស ស្អែក​ឡើង​បាត់​«ប្លោក​មួយ​គូ»

ចង់​រួមរ័ក​ជា​មួយ​ស្រី​សក់​មាស ស្អែក​ឡើង​បាត់​«ប្លោក​មួយ​គូ»

តើគ្រាប់ស្វាយចន្ទីមួយគូនេះ ត្រឡប់មកផ្ទះវិញមិនទាន់ ឬយ៉ាងណា? មិនអញ្ចឹងទេ។ តែវាត្រូវបានគេបេះយកទៅបាត់ យ៉ាងអាណោចអាធម។

តារាសម្ដែងល្ខោន លោក ឌមៀទ្រី នីកូឡៅ (Dmitry Nikolaev) ក្នុងវ័យ៣០ឆ្នាំ បានចូលទៅផឹកស៊ី នៅក្នុងអាហារដ្ឋាន​មួយ​កន្លែង បន្ទាប់ពីបានសម្ដែង នៅក្នុងរោងល្ខោនតូចមួយ នារដ្ឋធានីមូស្គូ។ នៅកន្លែងផឹកស៊ីនោះ តារា​សម្ដែង​បាន​ជួប​ជា​មួយ​នារីវ័យក្មេង សក់មាសមួយរូប ប្រកបដោយរូបឆោម លោមពណ៌ល្អឥតបី និងបានផឹកជជែកគ្នា អស់មួយស្របក់។ នេះ​បើ​តាម​របាយការណ៍របស់ សារព័ត៌មានអង់គ្លេស Daily Mail។

ទំនងជាលង់ស្នេហ៍ ជាមួយនារីរូបស្អាតនេះ លោក ឌមៀទ្រី ដែលរៀបការរួចហើយ បានសម្រេចចិត្តទៅតាមការបបួល របស់នារីវ័យក្មេង ចូលទៅសប្បាយ ពេលយប់ជាបន្ត នៅក្នុងបន្ទប់ចំហាយមួយ។ តែជាការសម្រេចចិត្ត ដែលធ្វើឲ្យលោក សោកស្ដាយអស់មួយជីវិត ព្រោះនៅទីនោះ តារាសម្ដែង ឌមៀទ្រី បានផឹកស្រាបៀររបស់នារីរូបស្រស់ មួយកែវជា​លើក​ចុង​ក្រោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...