Posts in ‘កម្ពុជា’ Category

បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា

បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ (AFD) នឹងផ្ដល់ទៅអោយប្រទេសកម្ពុជា​ នូវជំនួយការរបស់ខ្លួន ទៅលើផ្នែកទេសចរណ៍ ផ្នែកដំណាំកៅស៊ូ និងផ្នែកមីក្រូហិរញ្ញវត្ថុ។


គេហទំព័រ របស់ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍។

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ កំពុងតែធ្វើការជាមួយនឹង ក្រសួងទេសចរណ៍កម្ពុជា ក្នុងគំរោងមួយ ដែលនឹងបង្កើតសាលា ទេសចរណ៍នៅក្នុងប្រទេស ដែលតំរូវការនៃការបណ្ដុះបណ្ដាល នៅលើវិស័យនេះ មានកំរិតដ៏ធំមួយ។ ការសិក្សាចំនួនពីរ ទៅលើការបង្កើតនេះ ត្រូវបានគេធ្វើរួចហើយ ហើយភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ នឹងផ្ដល់ហិរញ្ញវត្ថុ ទៅអោយអ្នក ជំនាញការទាំងឡាយ ដែលត្រូវមកបន្ថែម នូវចំនុចសេសសល់ផ្សេងទៀត ក្នុងការបង្កើតមជ្ឈមណ្ឌលជំនាញ សំរាប់ការ បណ្ដុះបណ្ដាញនេះ។

[...]
កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

ការសាងសង់ជាច្រើន នូវបណ្ដាកាស៊ីណូ នៅតាមតំបន់ឯនាយព្រំដែន ជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រមួយ ដើម្បីការពារ ព្រំដែននៃប្រទេសកម្ពុជា។ នេះជាការថ្លែងប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងរដ្ឋសភាជាលើកដំបូង តាំងពីបានឡើងកាន់អំណាចបានជិត ៣០ឆ្នាំកន្លងមក ដែលជាឱកាសឆ្លើយទៅនឹងសំនួរ របស់ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង សម រង្សី។


លោកហ៊ុន សែន (ខាងមុខឆ្វេងគេបង្អស់) និងគណរដ្ឋមន្ត្រីរបស់គាត់ ក្នុងរដ្ឋសភាថ្ងៃទី០៩សីហា។

នៅក្នុងចម្លើយដែលបានធ្វើ មានរយះពេលជាង៥ម៉ោង នៅព្រឹកថ្ងៃព្រហស្បត្ត៍ទី ០៩សីហា ទៅនឹងបញ្ហារសើប ទាក់ទង នឹងព្រំប្រទល់ខាងកើត របស់ប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាមនេះ [...]

អង្គរវត្ត នឹងមិនមានពីរឡើយ ក្រៅពីកម្ពុជា !

អង្គរវត្ត នឹងមិនមានពីរឡើយ ក្រៅពីកម្ពុជា !

ទីក្រុង ញ៉ូ ដែលី បានបញ្ជាក់អះអាងជាផ្លូវការ​ មកប្រទេសកម្ពុជាថា ប្រាសាទអង្គរវត្តដ៏ល្បី នឹងមិនត្រូវបានគេ ចម្លង យកទៅសាងសង់ក្នុងប្រទេសឥណ្ឌានោះទេ។


ប្រាសាទអង្គរវត្តរបស់ខ្មែរ។ រូបថត D.KEO/ monoroom.info

ប្រាង្គប្រាសាទដ៏ធំមានតែមួយក្នុងលោក និងជាព្រលឹងជាតិរបស់ប្រទេសកម្ពុជានេះ នឹងមិនអាចអោយនរណា អាចយក ទៅចម្លងបានឡើយ។ គម្រោងមួយ ដែលបានរំខានរដ្ឋាភិបាលខ្មែរ ក្នុងការទាមទារសុំអោយផ្អាកការសាងសង់នោះ ជា គម្រោងមួយ ដែលអង្គការមួយនៅក្នុងប្រទេសឥណ្ឌា បានបង្កើតឡើងក្នុងបំណង ចង់សាងសង់ប្រាសាទអង្គរវត្តទីពីរ អោយធំជាងប្រាសាទអង្គរវត្តដើម របស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋប៊ីហារ (Bihar) ប៉ែកខាងជើងរបស់ប្រទេសឥណ្ឌា។ គំរោងនេះ [...]

រកឃើញរណ្ដៅកប់សាកសពរួម បន្សល់ទុក ពីរបបខ្មែរក្រហម

រកឃើញរណ្ដៅកប់សាកសពរួម បន្សល់ទុក ពីរបបខ្មែរក្រហម

ក្រុមអាជ្ញាធរបាន និយាយថា​ រណ្ដៅកប់សាកសពរួមមួយ ដែលមានឆ្អឹងជនរងគ្រោះ ច្រើនជាងមួយរយនាក់  ត្រូវបានគេ រកឃើញនៅផ្នែកខាងជើងឈាងខាងលិចន នៃប្រទេសកម្ពុជា។


គំនរឆ្អឹងគរដូចភ្នំ ដែលបន្សល់ទុកដោយរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ មក១៩៧៩។

ម្ចាស់ដី ដែលមានទីតាំងក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប និងក្រុមកម្មកររបស់គាត់ បានប្រើត្រាក់ទ័រជីកដី ហើយបានរក ឃើញដោយចៃដន្យ នូវគ្រោងឆ្អឹងទាំងនេះ កាលពីមួយសប្ដាហ៍មុន។ លោក​វរសេនីយ៍ឯក ញឹម សីលា អ្នកទទួលខុសត្រូវ ម្នាក់ នៃកងរាជអាវុធហត្ថប្រចាំខេត្តសៀមរាប បាននិយាយអោយដឹងថា យ៉ាងហោចណាស់ មានជនរងគ្រោះចំនួន ១៧នាក់ ត្រូវបានគេរកឃើញ ក្នុងខណៈពេលដែល កងរាជអាវុធហត្ថ ធ្វើការពិនិត្យស៊ើបអង្កេតនោះ។

[...]
ភ្នំពេញ អាចនឹងបំពាក់ដោយ ខ្សែររថ ត្រាមវេយ៍ នៅឆ្នាំក្រោយ

ភ្នំពេញ អាចនឹងបំពាក់ដោយ ខ្សែររថ ត្រាមវេយ៍ នៅឆ្នាំក្រោយ

នៅចំពោះមុខ សុបិន្តអាក្រក់ដែលចេះ តែតាមលងរាជធានីភ្នំពេញ នៅពេលដែលគេនិយាយ ពីការស្ទះចរាចរណ៍ ជារៀង រាល់ថ្ងៃនោះ សាលាក្រុងភ្នំពេញបានបង្កើនល្បឿន ទៅលើគំរោងអភិវឌ្ឍន៍មួយ ដែលនឹងបង្កើតអោយមាន នូវខ្សែរយាន-យន្ដមួយប្រភេទ មានឈ្មោះ ថា ត្រាមវេយ៍។ គំរោងនេះ មានការជួយឧបត្ថម្ភ ពីសំណាក់ប្រទេសបារាំង។

-------------------------------------------------------------------------------------


គំរោងប្លង់ ដែលនឹងដាក់អោយមាន ខ្សែររថ ត្រាមវេយ៍ នៅលើដងផ្លូវ។ រូបថត៖​​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...