រកឃើញរណ្ដៅកប់សាកសពរួម បន្សល់ទុក ពីរបបខ្មែរក្រហម

តំបន់ជនបទ នៅស្រុកស្រែចំការរបស់ប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានរណ្ដៅកប់សាកសពរាប់សិបពាន់រណ្ដៅ ដែលបន្សល់ទុកមកតាំងពីសម័យកាលកម្ពុជាប្រជាធិបតេយ្យ ក្នុងចន្លោះពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអាជ្ញាធរបាន និយាយថា​ រណ្ដៅកប់សាកសពរួមមួយ ដែលមានឆ្អឹងជនរងគ្រោះ ច្រើនជាងមួយរយនាក់  ត្រូវបានគេ រកឃើញនៅផ្នែកខាងជើងឈាងខាងលិចន នៃប្រទេសកម្ពុជា។


គំនរឆ្អឹងគរដូចភ្នំ ដែលបន្សល់ទុកដោយរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ មក១៩៧៩។

ម្ចាស់ដី ដែលមានទីតាំងក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប និងក្រុមកម្មកររបស់គាត់ បានប្រើត្រាក់ទ័រជីកដី ហើយបានរក ឃើញដោយចៃដន្យ នូវគ្រោងឆ្អឹងទាំងនេះ កាលពីមួយសប្ដាហ៍មុន។ លោក​វរសេនីយ៍ឯក ញឹម សីលា អ្នកទទួលខុសត្រូវ ម្នាក់ នៃកងរាជអាវុធហត្ថប្រចាំខេត្តសៀមរាប បាននិយាយអោយដឹងថា យ៉ាងហោចណាស់ មានជនរងគ្រោះចំនួន ១៧នាក់ ត្រូវបានគេរកឃើញ ក្នុងខណៈពេលដែល កងរាជអាវុធហត្ថ ធ្វើការពិនិត្យស៊ើបអង្កេតនោះ។

លោកបន្តទៀតថា ឆ្អឹងសាកសពខ្លះ មានក្រណាត់រុំភ្នែកជិត ហើយមានចំណង់ចងជាប់នឹងដៃ និងលលាដ៏ក្បាលខ្លះ មាន ស្នាមវាយ នៅជាប់នោះ។ លោកបន្ថែមថា «ប្រជាជននៅតំបន់នោះ បាននិយាយថា ទីនោះធ្លាប់ជាទីពិឃាត ដែលពួកខ្មែរ ក្រហមបានយកមនុស្សមកសម្លាប់ នៅក្រោមរបបនោះ។ ខ្ញុំគិតថា មានគ្រោងឆ្អឹងជាង១០០នាក់ នៅក្នុងរណ្ដៅនោះ។»

តំបន់ជនបទ នៅស្រុកស្រែចំការរបស់ប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានរណ្ដៅកប់សាកសពរាប់សិបពាន់រណ្ដៅ ដែលបន្សល់ទុកមកតាំងពីសម័យកាលកម្ពុជាប្រជាធិបតេយ្យ ក្នុងចន្លោះពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ នៅក្រោមរបបនេះ ប្រជាជនកម្ពុជា ជាងពីរលាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារទារុណកម្ម ការហត់ហេវអស់កំលាំង ឬដោយការអត់ អាហារ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវពីរបបនេះ បញ្ជាក់ថា បានកំណត់អត្តសញ្ញាណ របស់តំបន់នេះ តាំងពីឆ្នាំ១៩៩៨មកម្លេះ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌល បាននិយាយថា តំបន់នេះ ជាអតីតទីវាល ពិឃាត របស់របបខ្មៅងងឹតនេះ ហើយបានប៉ាន់ស្មានថា មនុស្សជាង ៣៥ ០០០ ត្រូវបានកប់នៅទីនោះ។

លោក ឆាំង យុ សង្ឃឹមថា សាលាក្ដីពិសេសមួយ ដែលបង្កើតឡើងតាមរយះកិច្ចព្រងព្រៀង រវាងរដ្ឋាភិបាលខ្មែរសព្វថ្ងៃ និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលនៅរស់មានជីវិតចំនួនបីរូបនោះ គួរតែស្រាវជ្រាវ អង្កេតពីរណ្ដៅកប់សាកសពនេះ ហើយសាលាក្ដីប្រហែលជាអាចរកឃើញ នូវភស្ដុតាងថ្មីៗបន្ថែមទៀត ទាក់ទងនឹង ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិ។ លោកបានទទូចសុំថា «វិញ្ញាណខ័នរបស់ម្ចាស់គ្រោងឆ្អឹងទាំងនោះ នឹងមិនបានទៅកាន់ សុគតិភពទេ បើការពិតនៅមិនត្រូវបានគេ យកមកលាតត្រដាងនោះ។»

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...