សម រង្ស៊ី ថាបារាំង«ពន្លឿនរឿងក្តី» គប់គ្រាប់បែកនៅកម្ពុជាឆ្នាំ១៩៩៧
ភ្ជាប់ជាមួយលិខិតរបស់តុលាការបារាំងមួយច្បាប់ផងនោះ ទំព័រហ្វេប៊ុកផ្លូវការរបស់ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អាជ្ញាធរបារាំង ទើបតែបានចាត់ចៅក្រមថ្មីម្នាក់ប្រចាំតុលាការទីក្រុង ប៉ារីស ដើម្បីពន្លឿនការ ស៊ើបអង្កេតទៅលើការគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧។ នេះជាកាតព្វកិច្ច នៃអាជ្ញាធរ បារាំង ពីព្រោះមានជនរងគ្រោះ ឬជនដែលគេប៉ុនប៉ងសម្លាប់ មួយចំនួននៅពេលនោះ ដែលមានសញ្ជាតិបារាំង ទន្ទឹមនឹងសញ្ជាតិខ្មែរ។»
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំរដ្ឋធានីប៉ារីស មិនអាចស្វែងរកការបញ្ជាក់ពី ចៅក្រមស៊ើបអង្កេតថ្មីនោះ ជុំវិញករណីដ៏រសើបនេះបានទេ។ ប៉ុន្តែដោយឡែក សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ សំនុំរឿងនេះ ហាក់ដូចជាមិនបានកម្រើកសោះឡើយ នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
[...]



