មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជា​ការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះនឹងបាក់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: March 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជា​ការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះបាក់។


លោក អ៊ា គឹមស្រេង សួរសំនួរទៅលើ លោក សម រង្ស៊ី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៤។ (រូបថតផ្ដិតពីវីដេអូ CBN)

នយោបាយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្ត្រីច្បាប់មួយរូប នៃគណបក្ស​សង្គ្រោះជាតិ បានប្រកាន់ជំហរ ទាក់ទងនឹងការលើកឡើងដោយលោក អ៊ា គឹមស្រេង ក្នុងរយៈពេល​ចុងក្រោយ​នេះ​ថា លោកគាំទ្រចំពោះលោកប្រធាន សម រង្សី ដែលមិនឆ្លើយទៅនឹងសំនួរបស់លោក អ៊ា គឹមស្រេង ក្នុងពេល​ដែល​ប្រធាន​គណបក្សសង្គ្រោះជាតិ ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនេះ។

លោកបានបន្ថែមថា សមាជិកសមាជិការនៃគណបក្សសង្គ្រោះជាតិ បានស្គាល់ លោក អ៊ា គឹមស្រេង រូបនេះ ហើយ​សាធារណៈជនមួយចំនួនក៏បានស្គាល់ដែរ ពិសេសអ្នកលេងតាមប្រព័ន្ធហ្វេសប៊ូកថា គាត់ (លោក អ៊ា គឹមស្រេង) ជាអ្នកណា មកពីណា ធ្វើការអ្វី និងដើម្បីអ្វី។

លោកបានចាត់ទុកសំនួរលោកអ៊ា គឹមស្រេង ទាំងអស់ថាជាសំនួរ «ដេញគោទម្លាក់ច្រាំងបាក់។ (...) រាល់សំនួរទាំង​អស់ពិតជាខ្លី តែនាំមនុស្សឲ្យដើរគន្លងខុស។ (...) សំនួរបែបផ្ចាញ់ផ្ចាលនេះ ជាការបង្ហាញឲ្យឃើញថា អ្នកនោះ​គ្មាន​ឆន្ទៈជួយជ្រោមជ្រែងដល់ផ្នែកស្មារតី ឬគំនិតក្នុងការកសាងជាតិទេ តែផ្ទុយមកវិញ ជាការធ្វើដើម្បីក្រពះ​ខ្លួនឯង​តែ​ប៉ុណ្ណោះ។»

ការលើកសំនួររបស់លោក អ៊ា គឹមស្រេង កាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៤ ក្នុងជំនួបជាមួយអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ក្នុងវត្តពុទ្ធរង្សី ទីក្រុងមែនប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី មានចំនួន«បួន» ដោយបង្គាប់ឲ្យលោក សម រង្ស៊ី ឆ្លើយយ៉ាងខ្លីថា «មែន» ឬ «មិនមែន»តែប៉ុណ្ណោះ។ សំនួដែលបានចោទសួររួមមាន តើមានយួន​យក​ទឹក​ដី​ខ្មែរ មែន ឬមិនមែន? តើក្រុមលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជាក្រុមបំរើយួន សម្លាប់ខ្មែរ មែន ឬមិន​មែន? ទឹកដី(ខ្មែរ)ដែលបាត់បង់មកដល់សព្វថ្ងៃនេះ តើបណ្តាលមកពីស្តេច សីហនុ មែន ឬមិនមែន? គណបក្ស​សង្គ្រោះជាតិថា មិនយកខ្មែរណាជាសត្រូវ តើអ្នកណាជាសត្រូវ?

លោកអ៊ា គឹមស្រេង ដោយប្រតិកម្មទៅនឹងការមិនឆ្លើយនូវសំនួរ របស់ខ្លូនដែលទទូចឲ្យលោកសម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ឆ្លើយដោយផ្ទាល់នោះ លោកបានបង្កើតជាវីដេអូខ្លីបមួយ មានរយៈពេលជិត២០នាទី ហើយ​បង្ហោះក្នុងយូធូប និងតាមបណ្ដាញសង្គមហ្វេសប៊ុក។ តែវីដេអូឃ្លីបមានសម្លេង អមដោយរូបភាពមួយចំនួននោះ ទទួលបានការរិះគន់ភាគច្រើន ពីសំណាក់អ្នកលេងហ្វេសប៊ូក។

សួរសំនួរដែលមិនអាចឆ្លើយបាននេះ លោក រស់ សួរ បានសន្មតថា ជាចេតនាមួយដើម្បីធ្វើឲ្យមានការថយចុះ នូវ​ប្រជាប្រិយភាព របស់គណបក្សសង្គ្រោះជាតិ។ បើសិនជាគាត់មានបំណងក្នុងន័យស្ថាបនា គេប្រាកដជា​មិនដាក់​សំនួរបែបនេះទេ។ សំនួរដែលបានដាក់ចុះ ហាក់ដូចជាមនុស្សម្នាក់ មិនស្គាល់ប្រវត្តិសាស្រ្តខ្លួនឯង។ លោកបាន​ចាត់ទុកថា ជាសំនួរបែបនេះ ជាសំនួររបស់«កម្មករនយោបាយ» ឬអាចនិយាយម្យ៉ាងទៀតថា ជាការអុចអាលរបស់​ក្រុមស៊ើបការពិសេស (ដឺបេ)។ «បើសិនជាឆ្លើយមានន័យថា យើងជាអ្នកបង្កើតរឿង។ (...) រាល់សំនួរដែលបាន​លើក​ឡើងនេះ ជាការបង្ខំមនុស្សឲ្យដើផ្លូវខុស៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...