ចាប់ស្ទាវ៦នាក់ទៅតុលាការ ពីបទ«រំលោភបូក»ក្មេងស្រី ផ្អើលប៉ៃលិន
យុវជនស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ប៉ៃលិន ចាប់បញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃសៅរិ៍ ដោយចោទប្រកាន់ពីបទ«ចាប់រំលោភបូកលើក្មេងស្រីជាអនីតិជន រហូតដល់សន្លប់បាត់ស្មារតី»។ នេះជាការបញ្ជាក់របស់មន្ត្រីនគរបាលយុត្តិធម៌ខេត្ត កាលពីថ្ងៃចន្ធទី១៩ ខែឧសភានេះ។

រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)
រំលោភបូក - លោក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បាននិយាយថា ជនសង្ស័យក្នុងអំពើរំលោភបូក លើក្មេងស្រីមិនទាន់គ្រាប់អាយុទាំង៦នាក់ នោះរួមមាន ទី១ ឈ្មោះជួន ម៉ៅ អាយុ១៦ឆ្នាំ ជាសិស្ស - ទី២ ឈ្មោះសុខ ពៅ អាយុ១៥ឆ្នាំ ជាកសិករ - [...]



