ចៅសង្កាត់ប៉ោយប៉ែត ចាត់ឲ្យចុះស៊ើបរឿងមេភូមិមិនចេះអក្សរ
ក្រោយពីមានការតវ៉ា ទាមទារឲ្យដកមេភូមិ ចេញពីដំណែង របស់ក្រុមអ្នកភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក នៅថ្ងៃនេះ ចៅសង្កាត់ប៉ោយប៉ែត បានពន្យល់ពីចំណាត់ការរបស់លោក ទៅលើពាក្យបណ្ដឹងរបស់ពលរដ្ឋទាំងនោះ។
ចៅសង្កាត់ប៉ោយប៉ែត លោក នុត លី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា លោកបានចាត់ ឲ្យក្រុមការងាររបស់លោក ចុះធ្វើការអង្កេត ទៅដល់ទីតាំងភូមិឃុំ ដែលកើតហេតុនេះភា្លមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ ចំណាត់ការដ៏រហ័សនេះ ឈរលើជំហរមិនលំអៀង ទៅខាងណាមួយនោះទេ ព្រោះលោកគិតថា ប្រជាពលរដ្ឋក៏ជាអ្នកស្លូតត្រង់ រីឯមេភូមិ ក៏ជាអ្នកបម្រើការងារ ជាយូរមកហើយដែរ។
លោក នុត លី បានបញ្ជាក់ថា អ្វីដែលអាចធ្វើបាន គឺរង់ចាំទទួលការចុះត្រួតពិនិត្យផ្ទាល់ របស់ក្រុមកាងារសង្កាត់សិន។ លោក បានថ្លែងទៀតថា លទ្ធផលយ៉ាងណា [...]