ចង់សម្លាប់ខ្លួន! រកកន្លែងមិនបាន ឡើងដើមអង្កាញ់បង្អើលគេឯង
ហេតុការណ៍ ដែលបង្ករឲ្យមាន ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នេះ តាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខ ហាងវ៉ែនតាអ៊ុបទិច ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃពីរ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៍មានបានឲ្យដឹងថា យុវជនដែលមានបំណងសម្លាប់ខ្លួន នៅលើដើមឈើ តាមផ្លូវនោះ អាយុប្រមាណជា២០ឆ្នាំ ហើយជាលក្ខណៈមនុស្ស ដែលមិនមានស្មារតីគ្រប់គ្រាន់ និងសង្ស័យថា មានជាប្រើប្រាស់ថ្នាំ នៅក្នុងខ្លួន ទើបបានជានិយាយមិនឈប់ (មនុស្សបែកថ្នាំ) ដោយស្រែករកម៉ែឪ និងបងប្អូនទាំងសំឡេងរវើរវាយ។
អ្នកស្រី ជីង ឆេង ជាមេភូមិខាងលើ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់ក៏មិនបានដឹងពីមូលហេតុ ដែលយុវជនមិនស្គាល់អត្តសញ្ញាណ ខាងលើចង់ធ្វើអត្តឃាតនោះដែរ។ អ្នកស្រីបានឲ្យដឹងថា អ្នកភូមិទី១១ នៅសង្កាត់ទួលស្វាយព្រៃទីពីរនេះ បាននាំគ្នាផ្អើលមកមើល ទាំងមិនបានដឹងមូលហេតុ ច្បាស់លាស់។ អ្នកស្រីបានបញ្ជាក់ថា [...]