ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីជប៉ុនហៅ ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំ«បន្តវេន»
តើនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) ហៅលោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់នាយករដ្ឋមន្ត្រីកម្ពុជា ថាយ៉ាងដូចម្ដេច? បើតាមឪពុករបស់លោក ដែលបានថ្លែងស្រង់សំដីរបស់លោក អាប៊េ មកបញ្ជាក់ បានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ជា«អ្នកដឹកនាំបន្តវេនវ័យក្មេង»។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលគាំទ្រហិរញ្ញវត្ថុ ដោយរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានស្រង់សំដីរបស់នាយករដ្ឋមន្ត្រីជប៉ុន មកប្រកាសជាសាធារណៈថា លោក ស៊ីនហ្សូ អាប៊េ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ក្នុងនាមជា«អ្នកដឹកនាំបន្តវេន ជំនាន់ក្រោយ»។
បុរសខ្លាំងរបស់កម្ពុជា ដែលមិនសូវជាភ្លេច ក្នុងការលើកមកនិយាយ ពីគ្រួសាររបស់លោក ជារៀងរាល់ការថ្លែងជាសាធារណៈនោះ បានមានប្រសាសន៍ដូច្នេះថា៖ [...]