CNRP ប្រកាស​ធ្វើ​ខួប​បង្កើត​បក្ស មួយ​ថ្ងៃ​ក្រោយ​ដង្ហែ​សព កែម ឡី

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង​ធំជាងគេ នៅកម្ពុជា បាន​ប្រកាសថា ខ្លួន​នឹង​រៀបចំ​ខួប​លើក​ទីបួន នៃការបង្កើត​គណបក្សនេះ ដែលចាប់ផ្ដើមដំបូង កាលពី​ឆ្នាំ២០១២ ក្នុង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពី។ ជាការប្រារព្ធ​ធ្វើខួប នៅមួយថ្ងៃក្រោយ​ថ្ងៃដង្ហែសព​លោក កែម ឡី ទៅ​បញ្ចុះក្នុងខេត្តតាកែវ។
CNRP ប្រកាស​ធ្វើ​ខួប​បង្កើត​បក្ស មួយ​ថ្ងៃ​ក្រោយ​ដង្ហែ​សព កែម ឡី
ពីឆ្វេងមកស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងសកម្មភាពរួមគ្នាមួយ នៅអំឡុងខែសីហា ឆ្នាំ២០១២ ក្នុងប្រទេសកាណាដា។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 15, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គណបក្សសង្គ្រោះជាតិ នឹងប្រារព្ធពិធីអបអរសាទរ នៃការបង្កើតគណបក្សលើកទី៤  ដែលនឹងប្រព្រឹត្តិទៅ នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នៅទីស្នាក់ការកណ្ដាល» នេះជាអ្វី ដែលគេអាចអានបាន នៅ​ក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងចេញផ្សាយ ក្នុងពេលមុននេះ និង​ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់។

ពិធីអបអរសាទរខួប នៃការបង្កើតគណបក្សនេះ នឹងមានការចូលរួម ពីសំណាក់សមាជិក សមាជិក ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់។ ក្រុមមន្ត្រី​ជិត​ឆ្ងាយ​ទាំង​នេះ របស់គណបក្សប្រឆាំង នឹង​មក​ជួបជុំ​គ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស ក្នុងសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

ជាការរំលឹកឡើងវិញ គណបក្សសង្គ្រោះជាតិ​​ត្រូវបាន​បង្កើតឡើងជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ក្រោមការច្របាច់បញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី ដែលដឹកនាំដោយ​លោក កឹម សុខា និងគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា។ បើដូច្នោះ ហេតុអ្វីក៏​គណបក្ស​នេះ រៀបចំ​ធ្វើបុណ្យខួបនៅថ្ងៃទី១៨ ខែកក្កដា ក្រោយថ្ងៃខួបមួយថ្ងៃទៅវិញ?

នេះជាចម្លើយ ដែលសេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ដោយខ្លួនឯង៖ ដោយសារតែថ្ងៃទី១៧ ខែ​កក្កដា ជាថ្ងៃ​ដង្ហែ​សព​លោក កែម ឡី ដែលត្រូវយកទៅបញ្ចុះ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខត្តតាកែវ ហើយ​ថ្នាក់​ដឹកនាំ​គណបក្ស គ្រប់លំដាប់ថ្នាក់ នឹងចូលរួមក្នុងពិធីដង្ហែនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...