Posts in ‘ជុំវិញកំសាន្ដ’ Category

សុភ័ណ្ឌ ឡារី បង្ហើប​​ពី​​ជីវិត​​របស់​​ខ្លួន និង​​ការ​​រើស​​អើង​នយោបាយ

សុភ័ណ្ឌ ឡារី បង្ហើប​​ពី​​ជីវិត​​របស់​​ខ្លួន និង​​ការ​​រើស​​អើង​នយោបាយ

ក្នុងប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ​គ្មាន​កន្លែង​សម្រាប់​មនុស្ស​គ្មាន​អំណាច គ្មាន​ប្រាក់ ឬ​គ្មាន​បក្ស​ពួក​ឡើយ។ ដោយ​សារ​​តែ​ភាព​អសកម្ម និង​ទង្វើ​អយុត្តិធម៌ ដែល​កើត​មាន​ច្រើន​«ជ្រុល»​នៅ​ក្នុង​សង្គម​នេះ​ហើយ ទើប​ធ្វើ​ឲ្យ សុភ័ណ្ឌ ឡារី សម្រេច​ចិត្ត​ធ្វើ​តាម​ជម្រើស​មួយ​របស់​ខ្លួន ដែល​ខុស​ប្លែក​ពី​មិត្ត​រួម​អាជីព​ជា​តារា​ផ្សេង​ទៀត។ នេះ​ជា​ការ​ទម្លាយ​ឲ្យ​ដឹង នូវ​ជីវិត​ផ្ទាល់​ខ្លួន​របស់​តារា​ដែល​មិន​សូវ​មាន​រស្មី លោក សុភ័ណ្ឌ ឡារី នៅ​ក្នុង​វីដេអូ​មួយ ដែល​ទើប​នឹង​ត្រូវ​បាន​បង្ហោះ នៅ​តាម​បណ្ដាញ​សង្គម។

តាំងពី​តូច​មក តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ មិន​ធ្លាប់​បាន​ចូល​ប្រឡូក ក្នុង​រឿង​នយោបាយ​ឡើយ ទោះ​បី​ជា​រូប​គេ​ធ្លាប់​ឆ្លង​កាត់​ជីវិត ដ៏​ក្រ​លំបាក​វេទនា​ជា​ច្រើន​ និង​ផ្នែក​មួយ​នៃ​ជីវិត​ដ៏​ជូរ​ចត់​នោះ មាន​ទាក់​ទងនឹង​នយោបាយ​ក្តី។

តារា​រូប​នេះ បាន​រំលឹក​មក​វិញ​ថា ខ្លួន​បាន​ឆ្លង​កាត់ [...]

ទាន់​ប្ដី​ក្បត់​កំពុង​រួម​រ័ក្ខ​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ ស្ទុះ​រត់​ស្រាត​ពេញ​ចំណត​ឡាន

ទាន់​ប្ដី​ក្បត់​កំពុង​រួម​រ័ក្ខ​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ ស្ទុះ​រត់​ស្រាត​ពេញ​ចំណត​ឡាន

នាង ទីន ស៊ូ (Ting Su) អាយុ២៩ឆ្នាំ ប្រាកដ​ជា​ពេញ​ចិត្ត នឹង​ការ​បញ្ចេញ​កំហឹង របស់​នាង​ជាក់​ជា​មិន​ខាន នៅ​ពេល​ដែល​នាង​ឃើញ​រូប​ថត​ ថត​អតីត​ស្វាមី​របស់​នាង និង​ប្អូន​ស្រី​ភ្លោះ​របស់​នាង ស្ថិត​ក្នុង​សភាព​ស្រាត​ននល​គោក នៅ​ក្នុង​ចំណត​រថយន្ដ​សម្បូរ​ទៅ​ដោយ​មនុស្ស​កកកុញ ហើយ​ត្រូវ​បាន​សារព័ត៌មាន​យក​មក​ចុះ​ផ្សាយ​ទៀត​នោះ។

តាម​ពិត​ទៅ នាង ស៊ូ បាន​សង្ស័យ​នឹង​កន្ទុយ​ភ្នែក រវាង​ប្ដី​របស់​នាង លោក ឆេង (Cheng) និង​ប្អូន​ស្រី​ភ្លោះ​របស់​នាង ដែល​តែង​ដៀង​ដាក់​គ្នា​ជា​យូរ​មក​ហើយ តែ​នាង​គ្មាន​ឱកាស​នឹង​ចាប់​ឲ្យ​ទាន់ ជាន់​ឲ្យ​ចំ​កែង នូវ​អំពើ​ល្មើស​ជាក់​ស្ដែង​ផ្ទាល់​នឹង​ភ្នែក បាន​ទាល់​តែ​សោះ។ ប៉ុន្តែ​នៅ​លើក​នេះ កំហឹង​ដែល​ប្រមូល​ផ្ដុំ​មក​ជា​យូរ​នេះ បាន​បញ្ចេញ​មក​សរុប ហើយ​គិត​ទាំង​ដើម​ថែម​ទាំង​ការ បូក​បញ្ចូល​គ្នា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ដើរ​ស្រាត នៅ​ទី​សាធារណៈ​ម្ដង។

[...]

រំជួល​ចិត្ត ឃើញ​ស្វា​ធ្វើ​ចលនា​បេះ​ដូង​ឲ្យ​គ្នា​វា ដែល​ឆក់​អគ្គិសនី (vdo)

ប៉ុន្តែដោយសារតែសភាវៈជាសត្វនេះដែរ ទើប​ជំរុញ​ឲ្យ​សត្វ​ត្រូវ​ធ្វើ​អ្វី ក្នុង​ឱកាស​ណា​មួយ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​គិត​គូរ រារែក​ច្រើន។ ហើយ​ពេល​ខ្លះ សត្វ​អាច​នឹង​ជួប​គ្រោះ ដល់​ជីវិត​របស់​វា​ថែម​ទៀត ប្រសិន​បើ​វា​ចូល​ទៅ​ជួយ​សត្វ​គ្នា​វា ដែល​មាន​គ្រោះ​ថ្នា​ក់​ទៅ​ហើយ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង នៅ​ក្រោម​ក្រសែរ​ភ្នែក​មនុស្ស​ច្រើន​នាក់ ហើយ​រូប​ភាព​របស់​វា ត្រូវ​បាន​ថត​យក​មក​ដាក់​បង្ហោះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក​នេះ។

ហេតុការណ៍បានកើត​ឡើង នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង ក្នុង​ទី​ចំណត​​នៃ​ក្រុង​កំពួរ (Kanpur) នា​ប្រទេស​ឥណ្ឌា។ មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផត​ពោះ​ភ័យ​ជំនួស​សត្វ​ស្វា​ពីរ​ក្បាល បន្ទាប់​ពី​ស្វា​ទី​មួយ​ពី​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ បាន​ឆក់​សន្លប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ជា​មួយ​នឹង​ចរន្ដ​អគ្គិសនី​ដ៏​ខ្លាំង​ [...]

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

បើគេរំលឹកពីលោក កាល​ពី​លោក​នៅ​មាន​ជីវិត​នោះ គេ​ច្បាស់​ជា​ស្គាល់​ភ្លាម ថា​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​ជួយ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​មិន​ខ្លាច​ខ្លួន​រង​ទុក្ខ។ ប៉ុន្តែ​ចំពោះ​ជីវិត​ឯកជន​របស់​លោក​វិញ​ គេ​បាន​ដឹង​តិច​តួច​បំផុត។ ហើយ​បើ​និយាយ​ពី​ជីវិត​នៅ​លើ​ហ្វេសប៊ុក​ទៅ​ទៀត​នោះ លោក ចាន់ សូវ៉េត ក៏​កាន់​តែ​មិន​មែន​ជា​តារា​ល្បី ប្រចាំ​លើបណ្ដាញ​សង្គម ដែល​ជា​ចំណូល​ចិត្ត​ របស់​មនុស្ស​សម័យ​ឥឡូវ​នោះ​ដែរ។

ទោះជាយ៉ាងណា​ក៏​ដោយ លោក​បាន​ប្រើ​ប្រាស់​បណ្ដាញ​​សង្គម ដើម្បី​ចែក​រំលែក​នូវ​មតិ​យោបល់ ការ​វិភាគ ឬ​ការ​ត្រិះ​រិះ​ពិចារណា ក្នុង​នាម​លោក​ជា​មន្ត្រី​ការពារ​សិទ្ធិ ទៅ​ដល់​ប្រិយមិត្ត​ដ៏​ស្ដួច​ស្ដើង ដែល​មាន​ចំនួន​ប្រមាណ​ជា​ជាង​១៥០​នាក់។ អាចនិយាយ​បាន​ថា មិត្ត​ភ័ក្រ​របស់​លោក នៅ​លើ​គណនី​របស់​លោក​មាន​ចំនួន​តិច​មែន [...]

ស្ងាត់ៗ យ៉ោម បុប្ផា ភ្ជាប់​ពាក្យ​ជា​មួយ រៀល ខេមរិន្រ្ទ

ស្ងាត់ៗ យ៉ោម បុប្ផា ភ្ជាប់​ពាក្យ​ជា​មួយ រៀល ខេមរិន្រ្ទ

ការភ្ញាក់ផ្អើល បាន​កើត​ឡើង​ពេញ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បន្ទាប់​ពី​រូបថត​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ របស់​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​សកម្មជន​ដី​ធ្លី​អ្នក​ស្រី យ៉ោម បុប្ផា ជា​ច្រើន​សន្លឹក ត្រូវ​បាន​យក​បង្ហោះ នៅ​ក្នុង​គណនី​មួយ។ មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​គេ​មិន​ដែល​ដឹង​ថា ចំណង​ស្នេហា​របស់​សកម្មជន ល្បី​ខាង​តវ៉ា​ទាំង​ពីរ​នាក់​នេះ ចាប់​ផ្តើម​តាំង​ពី​ពេល​ណា​មក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល និង​ឃើញ​ច្បាស់​នៅ​ពេល​នេះ គឺ​ថា​អ្នក​ទាំង​ពីរ​បាន​រៀប​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​សៅរ៍​ទី​២០ ខែ​ធ្នូ​នេះ តែ​ម្តង។

ពិធីភ្ជាប់ពាក្យរវាង​សកម្ម​ជន​ដីធ្លី មក​ពី​សហគមន៍​បឹង​កក់​អ្នកស្រី យ៉ោម បុប្ជា និង​លោក រៀល ខេមរិន្ទ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​បឹងកក់ រាជធានី​ភ្នំពេញ ដោយ​​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...