Posts in ‘ជុំវិញកំសាន្ដ’ Category

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

ក្រុមអ្នកជួយសង្គ្រោះបានកាត់ កែងបំពង់លូ ទីកន្លែងដែលទារកនេះជាប់ ដើម្បីសង្គ្រោះទារកដ៏កំសត់។ អ្នក​ដែល​បាន​សង្ស័យដឹងរឿងដ៏រន្ធត់នេះមុនគេ ជាអ្នកជួលផ្ទះម្នាក់នៅក្នុងអាគារស្នាក់នៅនេះ ដែលបានជូន​ដំណឹង​ភ្លាមទៅអាជ្ញាធរ នៅក្រោយពេលដែលគាត់បានលឺសម្លេងក្មេងយំ យ៉ាងចម្លែងចេញពីក្នុងបំពង់លូ។

រូបភាពជួយសង្គ្រោះជាង២ម៉ោងជាវីដេអូ  ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមបណ្ដាញទូរទស្សន៍ និង​តាម​អាំងធើណែត ជាពិសេសនៅក្នុងខេត្តជេជៀន (Zhejiang) ផ្នែកខាងកើតនៃប្រទេសចិន កាលពី​ថ្ងៃច័ន្ទ​និង​ថ្ងៃ​អង្គារ។

ទារកដែលទើបនឹងកើតតូចនេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលសុខភាពរបស់ទារក បានចុះខ្សោយ​ខ្លាំង តែនៅមានសង្ឃឹមនៅឡើយ។ ទារកមានទម្ងន់២,៨គីឡូក្រាម មានស្នាមរលាត់បន្តិចបន្តួច និងមានដំណើរបេះដូង​បាន​ចុះខ្សោយខ្លាំង តែគេហទំព័រផ្លូវការនៃខេត្តជេជៀន បានអះអាងថា ស្ថានភាព​របស់​ទារកនៅអាចសង្គ្រោះបាន។

[...]
ញ៉ាំ​ហឹមប៊ើហ្គើរ​មួយ​ឆ្នាំ​ឥត​គិត​ថ្លៃ សម្រាប់​វីរបុរស​ជួយ​ស្ត្រី​រងគ្រោះ​នៅ​ក្រុង​ក្លេវឡេន

ញ៉ាំ​ហឹមប៊ើហ្គើរ​មួយ​ឆ្នាំ​ឥត​គិត​ថ្លៃ សម្រាប់​វីរបុរស​ជួយ​ស្ត្រី​រងគ្រោះ​នៅ​ក្រុង​ក្លេវឡេន


លោក ឆាល រ៉ាំសី វីរបុរស ដែលបានជួយស្ត្រីបីរូបឲ្យរួចខ្លួន ពីការចាប់ពង្រត់។

ថ្លែងតាមបណ្ដាញទូរទស្សន៍ និងសារព័ត៌មានជាច្រើនក្នុងពិភពលោក លោកឆាល រ៉ាំសី បានឲ្យដឹងថា «ខ្ញុំលឺសូរសម្លេង​ស្រែក ខណៈពេលដែលខ្ញុំកំពុងតែញ៉ាំ"ម៉ាកដូណាល់"។ ខ្ញុំចេញទៅក្រៅផ្ទះ ហើយខ្ញុំបានឃើញនារីម្នាក់ ដែលមាន​អាការៈ​ជ្រួលច្របល់ជាខ្លាំង បានកំពុងព្យាយាមចេញពីផ្ទះរបស់ខ្លួន។ ខ្ញុំបានដើរទៅជិតដល់ច្រកចូលផ្ទះនោះ ហើយលឺនាង​និយាយថា៖ ជួយខ្ញុំឲ្យចេញទៅផង! ខ្ញុំនៅទីនេះតាំងពីយូរមកហើយ។»

ពាក្យសម្ដីជាមួយនឹងរូបភាពផ្ទាល់ខ្លួន បានថ្លែងប្រាប់ទៅកាន់ពិភពលោក ជាមួយការរៀបរាប់យ៉ាងលំអិត ពីហេតុការណ៍​ដែលលោកបានជួយ នាងអាមេនដា ប៊ើរី (Amanda Berry) ឲ្យរំដោះខ្លួនរួចពីជនចាប់ពង្រត់ ឈ្មោះអារីយ៉េល កាស្ត្រូ (Ariel Castro)។ [...]

ថៃ៖ រក​ឃើញ​បង្កួយ​យក្ស​មួយ​ក្បាល នៅ​ក្នុង​«ពិតាន»​រដ្ឋសភា (VDO)

ថៃ៖ រក​ឃើញ​បង្កួយ​យក្ស​មួយ​ក្បាល នៅ​ក្នុង​«ពិតាន»​រដ្ឋសភា (VDO)

បង្កួយយក្សមួយ ដែលមានបណ្ដោយប្រមាណជា២ម៉ែត្រ ត្រូវបានគេចាប់បញ្ជូនចេញ ពីកន្លែងដែលវាបានលាក់ខ្លួន គួរ​ឲ្យ​ភ្ញាក់ផ្អើល នោះគឺនៅក្នុងពិតាននៃបន្ទប់មួយ ក្នុងអាគាររដ្ឋសភារបស់ប្រទេសថៃ។


សត្វបង្កួយយក្ស។ (រូបជំនួស)

ជាការរកឃើញមួយយ៉ាងអស្ចារ្យ និងថែមទាំងរន្ធត់ថែមទៀត នៅពេលដែលគេបានស្ដាប់លឺសម្លេង​ស្រែករបស់​អ្នកបាន​ឃើញផ្ទាល់ភ្នែក។ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភានេះ បង្កួយយក្សដែលមានបណ្ដោយប្រមាណជា២ម៉ែត្រមួយក្បាល ត្រូវបាន​គេដឹងថាវាកំពុងលាក់ខ្លួននៅក្នុងពិតាននៃរដ្ឋសភាថៃ កណ្ដាលទីក្រុងបាងកក។

បន្ទាប់ពីបានដឹងពីព្រឹកនោះមក ក្រុមគ្រូពេទ្យសត្វបានចំណាយជាច្រើនម៉ោង ដើម្បីចាប់បង្កួយនេះ ចេញពីកន្លែងដែលវា​លាក់ខ្លួន ដែលមានពោរពេញទៅដោយខ្សែកាបនោះ។

វីដេអូខាងក្រោមនេះត្រូវបានថតដោយទីភ្នាក់ងាររ៉យទ័រ [...]

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជនជាតិជប៉ុនមួយរូប​អាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជន​មាន​វ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣​ខែ​ឧសភា​កន្លងមក។


លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា ពាក់អាវពណ៌ក្រហម អង្គុយជាមួយកូនរបស់គាត់ (រូបខាងឆ្វេង)។

លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា (Yuichiro Miura) អតីតកីឡាករអ្នកលេងស្គីដ៏កំពូលមួយរូប ដែលធ្លាប់បានធ្វើដំណើរឡើងភ្នំ​កំពស់៨៨៥០ម៉ែត្រនេះ ចំនួនពីរដង​រួចមកហើយនៅ នៅពេលលោកតាមានអាយុ៧០ឆ្នាំ និងម្ដងទៀតនៅអាយុ៧៥ឆ្នាំ។ អ្នកទទួលខុសត្រូវប្រចាំតំបន់​នៃប្រទេសណេប៉ាល់ និងក្រុមអ្នកគាំទ្រលោកតានៅជប៉ុន បាននិយាយឲ្យដឹងថា លោកតា​បានឡើងដល់កំពូលភ្នំ កាលពីថ្ងៃព្រហស្សត្ត៍៍នេះ [...]

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

បុរសជាជនរងគ្រោះអាយុ៦៦ឆ្នាំ ដែលត្រូវបានរងការវាយប្រហារ ដោយការបកស្បែកមុខរបស់លោក ស៊ីជាអាហារនោះ បានចេញមុខមកវិញហើយ នៅក្នុងខ្សែវីដេអូមួយ បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងតាំងពីមួយឆ្នាំមុន។

លោក រ៉ូណាល់ ប៉ូប៉ូ (Ronald Poppo) ទំនងជាមានកម្លាំងមាំមួនឡើងវិញ បន្តិចម្ដងៗ ពីមុខរបួសដ៏អាណោចអាធម​របស់​លោក។ លោកបានចេញមុខមកថ្លែងអំណរគុណ ដល់អ្នកដែលបានគាំទ្រលើកទឹកចិត្តលោក មួយឆ្នាំក្រោយពីលោក ត្រូវ​បានស៊ីហែកផ្ទៃមុខរបស់លោក ដោយបុរសម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍នោះ គេបានដាក់ឈ្មោះឲ្យថា «ជនស៊ីសាច់​មនុស្សនៅមីអាមី (Miami)»។

» សូមអានអត្ថបទស្ដីពីព្រឹត្តិការណ៍នេះឡើងវិញ ដោយ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...