Posts in ‘ជុំវិញជីវិត’ Category

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាស នៃការតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។

សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។

- ជាដំបូងនេះ ជារថយន្ដរបស់ក្រុមហ៊ុនយីហោអូប៉ែល របស់អាឡឺម៉ង់ ដែលមានឈ្មោះថា កាស្កាដា (Opel Cascada) អត់​ដំបូល និងមានលក្ខណៈជារថយន្ដកីឡា [...]

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

តាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ឥរិយាបថមិនល្អ៤យ៉ាង៖ ការជក់បារី ទទួលទានសារធាតុស្រវឹង មិន​បាន​ហាត់ប្រាណ និងការញ៉ាំបន្លែផ្លែឈឺមិនគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកឆាប់ស្លាប់ និងអាចកាត់បន្ថយ អាយុអ្នកដល់​ទៅ​១២ឆ្នាំ។ ដូច្នេះ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ ក្នុងការរស់នៅរបស់អ្នកបន្តិចបន្តួចប៉ុណ្ណោះ នោះវានឹងអាចជួយអ្នក ឲ្យរស់នៅបានយូរ​អង្វែង។

អ្នកអាចធ្វើអ្វីៗ ដើម្បីជៀសវាងរឿងទាំងនេះ និងកែលំអរ ឥរិយាបថមិនល្អរបស់អ្នកបាន។ អនុវត្តន៏តាមទម្លាប់ទាំង៩នេះ ដើម្បីឲ្យរាង្គកាយរបស់អ្នកស្អាត អ្នកមានអារម្មណ៏ថាក្មេង និងជួយអ្នកឲ្យរស់នៅបានយូរ។

១. កុំទទួលទានលើសកំរិត៖
បើអ្នកចង់រស់នៅបាន ១០០ឆ្នាំ អ្នកគួរតែកាត់បន្ថយអាហារនៅលើចានរបស់អ្នកខ្លះៗ ជារឿងល្អ។ តាមការសិក្សាបង្ហាញថា [...]

កម្ពុជា​ប្រយុទ្ធ ប្រឆាំង​​នឹង​​ជម្ងឺ​​ផ្ដាសាយ​​​បក្សី

កម្ពុជា​ប្រយុទ្ធ ប្រឆាំង​​នឹង​​ជម្ងឺ​​ផ្ដាសាយ​​​បក្សី

រដ្ឋាភិបាលកម្ពុជា បានបញ្ជាអោយចាត់វិធានការថ្មីៗ ជាច្រើន ដើម្បីប្រឆាំងនឹងការកម្រើកឡើងវិញ នៃជម្ងឺផ្ដាសាយបក្សី ក្នុងនោះមានបំបាត់មេរោគ នៅតាមទីកន្លែងចិញ្ចឹមសត្វ និងនៅទីផ្សារ។ នៅក្នុងតួលេខជាផ្លូវការ តាំងពីដើមឆ្នាំមក ជម្ងឺនេះ បានសម្លាប់មនុស្ស ៨នាក់រួចមកហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានកំណត់សារាចរ​នេះឡើង ដើម្បីជម្រុញភ្នាក់ងារនគរបាល និងនាយកដ្ឋាន​កសិកម្ម និងសុខភាពសត្វ អោយចាត់វិធានការ ខណៈពេលដែលរាជាណាចក្រ បានរងនូវការរីករាលដាល គួរអោយ​កត់​សម្គាល់ ពីជម្ងឺដ៏ប្រល័យ តាំងពីវាបានកើតដំបូងនៅឆ្នាំ២០០៣ ជាទូទៅក្នុងពិភពលោក។ ក្នុងប្រទេសកម្ពុជា ជម្ងឺនេះ ត្រូវ​បានគេរកឃើញមានកើត ចំនួន៣០ករណី ហើយពីក្នុងចំណោមនេះ​២៧នាក់បានស្លាប់បាត់បង់ជីវិត។

«ទោះជាមានវិធានការការពារ [...]

វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

ការស្វែងរកប្រភេទកីឡាដែលអ្នកស្រលាញ់ គឺជាការស្វែងរកដ៏សំខាន់មួយ សំរាប់ជីវិតរបស់ អ្នក។ កីឡាអាចធ្វើឲ្យអ្នក​ជោគជ័យ បង្កើនមិត្តភក្តិ និងមានភាពសប្បាយរីករាយ។

ទាំងនេះ ជាអត្ថប្រយោជន៏ ដែលអ្នកទទួលបានពីវា ប៉ុន្តែតើអ្នក​គួរតែជ្រើសរើសប្រភេទកីឡាដែលត្រូវ សំរាប់ខ្លួនរបស់អ្នក​ដោយរបៀបណា?

១. ដំបូងអ្នកត្រូវដឹងថា កីឡាអ្វីដែលសមរម្យ ហើយល្អសំរាប់អ្នក និងសុខភាពរបស់អ្នក។
២. សួរខាងក្រសួង ឬផ្នែកគ្រប់គ្រងខាងកីឡាក្នុងតំបន់របស់អ្នក ឲ្យជួយបំភ្លឺពីប្រភេទកីឡា។
៣. សម្រេចចិត្តថា អ្នកមានពេលវេលាប៉ុន្មាន ដើម្បីលេងកីឡាមួយនោះ។ បើអ្នកជាមនុស្ស រវល់ អ្នកអាចស្វែង​រកពេល​តិចតួចណាមួយ ក្នុងកាលវិភាគរបស់អ្នក ដូច្ឆេះវាមិនប៉ះពាល់ដល់ [...]

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

បន្ទាប់ពីរឿងអាស្រូវ ក្នុងការលួចបន្លំសាច់សេះ ដាក់ក្នុងសាច់គោមក ពួកអ្នកប្រកបរបរអាជីប ទាក់ទងនឹងគ្រឿងឧបភោគ​បរិភោគ ត្រៀមខ្លួននឹងនិយាយពីតម្លាភាព នៅក្នុងសាច់ដែលពួកខ្លួនប្រើប្រាស់នៅក្នុងចានម្ហូប តែទន្ទឹមនឹងនេះ ពួកគេ​បាននិយាយចោទប្រកាន់អ្នកទទួលទាន ថាចង់បានតែតម្លៃថោកជ្រុល។


មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់ តែវាជាសាច់អ្វី?

ជារឿងអាស្រូវដ៏ធំនៅអ៊ឺរ៉ុប ដែលចរាចរណ៍សាច់សត្វ ត្រូវបានគេរកឃើញថា មានការបន្លំយកសាច់សេះ មកដាក់ជំនួស​សាច់គោ នៅក្នុងមុខម្ហូបជាច្រើន ជាពិសេសនៅក្នុងម្ហូបដែលធ្វើរួចស្រេចដាក់កក លក់ក្នុងទីផ្សារធំៗ។

សូមអាន



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...