វីធីស្វែងរកប្រភេទកីឡា ដែលត្រឹមត្រូវសំរាប់ខ្លួនអ្នក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស្វែងរកប្រភេទកីឡាដែលអ្នកស្រលាញ់ គឺជាការស្វែងរកដ៏សំខាន់មួយ សំរាប់ជីវិតរបស់ អ្នក។ កីឡាអាចធ្វើឲ្យអ្នកជោគជ័យ បង្កើនមិត្តភក្តិ និងមានភាពសប្បាយរីករាយ។
ទាំងនេះ ជាអត្ថប្រយោជន៏ ដែលអ្នកទទួលបានពីវា ប៉ុន្តែតើអ្នកគួរតែជ្រើសរើសប្រភេទកីឡាដែលត្រូវ សំរាប់ខ្លួនរបស់អ្នកដោយរបៀបណា?
១. ដំបូងអ្នកត្រូវដឹងថា កីឡាអ្វីដែលសមរម្យ ហើយល្អសំរាប់អ្នក និងសុខភាពរបស់អ្នក។
២. សួរខាងក្រសួង ឬផ្នែកគ្រប់គ្រងខាងកីឡាក្នុងតំបន់របស់អ្នក ឲ្យជួយបំភ្លឺពីប្រភេទកីឡា។
៣. សម្រេចចិត្តថា អ្នកមានពេលវេលាប៉ុន្មាន ដើម្បីលេងកីឡាមួយនោះ។ បើអ្នកជាមនុស្ស រវល់ អ្នកអាចស្វែងរកពេលតិចតួចណាមួយ ក្នុងកាលវិភាគរបស់អ្នក ដូច្ឆេះវាមិនប៉ះពាល់ដល់ សកម្មភាពផ្សេងៗ របស់អ្នកទេ។
៤. ជ្រើសរើសយកពេលណាមួយ ដែលសមរម្យសំរាប់អ្នក ក្នុងការអនុវត្តន៏។
៥. សម្រេចចិត្តថា អ្នកចង់ចំណាយលុយ ទិញសំភារះកីឡា ឬអត់។
៦. មើលក្បួនច្បាប់កីឡា នៅលើអ៊ីនធឺណែត។ ជាពិសេស បើសិនវាជាប្រភេទកីឡា ជាក្រុម ការយល់ពីលក្ខខ័ណ្ឌរបស់វា គឺមានសារះសំខាន់ណាស់។
៧. បង្ហាញសមត្ថភាពក្នុងថ្ងៃដំបូង។ ជាទូទៅតែងតែមានគ្រូបង្វឹកម្នាក់នៅក្បែរនោះ ដូច្នេះអ្នក ត្រូវមើលគាត់ ហើយឲ្យគាត់ណែនាំពីចំណុចខ្លះៗ។ ត្រូវហ៊ានសួរគាត់ចំពោះអ្វីដែលអ្នកមិន យល់។
៨. ត្រូវកត់សំគាល់ថា អ្នកមានអារម្មណ៏យ៉ាងម៉េចដែរ នៅថ្ងៃបន្ទាប់ ទាំងរាង្គកាយ និងអារម្មណ៏។ កីឡាធ្វើឲ្យអ្នកមាន អារម្មណ៏លំហែ ហើយធូរស្រាលក្នុងចិត្ត និងមានកម្លាំងមាំមួន។ កុំបារម្មណ៏ពីការឈីចាប់សាច់ដុំរបស់អ្នក វាជារឿងធម្មតា ដោយសារតែអ្នកមិនធ្លាប់ លេងកីឡាពីមុនមក។
៩. ទៅម្តងទៀត បើអ្នកទទួលបានលទ្ធផលល្អ។
១០. ព្យាយាមលេងកីឡាដទៃទៀត ដែលជាលក្ខណះឯកជន ឬជាក្រុម។
១១. ស្វែងរកអត្ថបទកីឡាដែលអ្នកចាប់អារម្មណ៏ នៅលើអ៊ីនធឺណែត និងសិក្សាបន្ថែម។
១២. រក្សាទុកកីឡាណាមួយដែលអ្នកស្រលាញ់ និងចាប់ផ្តើមអនុវត្តន៏វាឲ្យបានទៀងទាត់។
ចំណុចត្រូវចង់ចាំ៖
- ជ្រើសរើសកីឡាណា ដែលធ្វើឲ្យអ្នករីករាយ។
- ព្យាយាមធ្វើវាឲ្យបានល្អ។
- កុំរំពឺងទុកថា អ្នកត្រូវតែធ្វើឲ្យបានភាពឥតខ្ចោះ។
- បើអ្នកព្យាយាមអនុវត្តន៏ហើយ អ្នកនៅតែមិនពេញចិត្តចំពោះប្រភេទកីឡាទាំងនោះ វាគ្មានបញ្ហាអ្វីទេ អ្នកអាចស្វែងរកទំលាប់ផ្សេងៗទៀតដែលធ្វើឲ្យអ្នករីករាយ។
- គិតថា តើអ្នកពេញចិត្តលេងម្នាក់ឯង ឬក៏ជាក្រុម នៅពេលដែលអ្នកលេងកីឡានោះ។
- ត្រូវយល់ពី ខ្លួនរបស់អ្នក អាចទ្រាំក្នុងការប្រកួតនោះ បានកំរិតណា។ កុំបង្ខំខ្លួនអ្នកនៅ ពេលដែលមិនអាចតទៅមុខបាន។
- ធ្វើអ្វីដែលអ្នកចង់ធ្វើ កុំឲ្យឪពុកម្តាយ ឬមិត្តភក្តិ ប្រាប់ដល់អ្នក ពីប្រភេទកីឡាដែលអ្នក ត្រូវជ្រើសរើស៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ