«មេត្តានាំឪពុកខ្ញុំ ឲ្យត្រឡប់មកផ្ទះវិញទាន់ពេលវេលាផង»
នាងតូចមិនសប្បាយចិត្តប៉ុន្មានទេ នៅពេលដែលនាង បានចូលទៅគេងជារៀងរាល់យប់ ដោយមិនមានវត្តមាននៃឪពុករបស់នាង ស្ថិតនៅក្បែរ។ នាងសម្ដែងការមិនសប្បាយចិត្ត ព្រោះនាងចង់បានឲ្យឪពុករបស់នាង ថ្នាក់ថ្នមនាងយ៉ាងហោចណាស់ ក៏មួយដងដែរនៅមុនពេលចូលគេង។ ដោយសារតែហេតុនេះហើយ ទើបនាងសម្រេចចិត្តធ្វើប្រតិកម្ម ដោយសរសេរជាញត្តិតវ៉ាមួយឡើង សំដៅក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក និងរថភ្លើង របស់ប្រទេសអង់គ្លេស ដែលជាមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ជាប្រចាំ ដោយឪពុករបស់នាង។
«សូមគោរពមកលោក ដែលជាអ្នកគ្រប់គ្រងផ្លូវដែក និងរថភ្លើងជាទីគោរព, ឪពុករបស់ខ្ញុំតែងតែត្រឡប់មកដល់ផ្ទះវិញយឺតជានិច្ច នៅពេលយប់ឡើង ហើយខ្ញុំនឹកគាត់ខ្លាំងណាស់ ព្រោះមានតែគាត់ទេ ដែលនៅជិត និងថ្នាក់ថ្នមខ្ញុំ។ រឿងនេះ ធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង។ [...]