ជនពិការ ក្លាយជាអ្នកចម្រៀងឲ្យផលិតកម្មក្នុងស្រុក ទោះមិនជាប់ក្នុងកម្មវិធីឌឹវ័យន៍
បើទោះមិនត្រូវបានគណកម្មការ ក្នុងកម្មវិធីប្រលងចម្រៀង ឌឹវ័យន៍ (The voice) ផ្តល់ឱកាសឱ្យជាប់ទៅវគ្គបន្តទៀត តែយ៉ាងហោចណាស់បេក្ខជន ដែលមានភ្នែកពិការទាំងសងខាង និងមានស្រុកកំណើតមកពីខេត្តកំពង់ចាម ត្រូវបានផលិតកម្មក្នុងស្រុកមួយ ដែលទើបនឹងបង្កើតថ្មី ផ្តល់ឱកាសឱ្យក្លាយជាអ្នកចម្រៀង និងបានចុះកិច្ចសន្យារួចរាល់ ដើម្បីច្រៀងឱ្យផលិតកម្មមួយនេះ។
លោក ប្រុក ចាន់ថន ជាបេក្ខជនមួយរូបរបស់កម្មវិធីឌឹវ័យន៍ ដែលបានធ្វើឱ្យទស្សនិកជន មានចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឱ្យគណកម្មការ ឬគ្រូបង្វឹក ព្រមទាំងទស្សនិកជាច្រើន ទ្រាំទប់ទឹកភ្នែកមិនបាន បើទោះជាបេក្ខជនរូបនេះ បានធ្លាក់ចេញក្នុងវគ្គជម្រុះរបស់កម្មវិធី។ ក្រោយពីគ្រូបង្វឹក ឬ Coach ទាំងបួនរបស់កម្មវិធីប្រលងចម្រៀងដ៏ពេញនិយមលើពិភពលោកនេះ មិនបានជ្រើសរើសឱ្យបន្តទៅវគ្គក្រោយទៀត ទស្សនិកជនបានសម្តែងការសោកស្តាយជាខ្លាំង និងបានរិះគន់ទៅលើគណកម្មការទាំងបួនថា [...]