កងទ័ពថៃ ធ្វើរដ្ឋប្រហារ«ពាក់កណ្ដាល» ហៅភាគីជម្លោះឲ្យជជែកគ្នា
មេទ័ពថៃដ៏មានឥទ្ធិពល ដែលបានដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកនៅថ្ងៃអង្គារនេះ បានអញ្ជើញឲ្យភាគីជម្លោះទាំងអស់ ឲ្យចូលតុចរចា និងជជែកគ្នា។ រហូតមកដល់ពេលនេះ មេទ័ពរូបនេះមិនបាននិយាយ កងទ័ពថៃធ្វើរដ្ឋប្រហារ ឬផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃនោះទេ តែការប្រកាសដាក់ប្រទេស ទៅក្នុងច្បាប់អាជ្ញាសិកនេះ ត្រូវបានអ្នកវិភាគចាក់ទុកថា ជាការធ្វើ«រដ្ឋប្រហារពាក់កណ្ដាល»។

កម្លាំងទាហារ ត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវនានា ក្នុងរាជធានីបាងកក។ (រូបថត AFP)
នយោបាយថៃ - អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុត ចាន់អ៊ូចារ នៅក្នុងសន្និសីទថ្ងៃទី២០ ខែឧសភានេះ បានថ្លែងឡើងថា៖ «យើងកំពុងអញ្ជើញភាគីទាំងពីរ មកជួបជជែកគ្នា»។ [...]



