ជាម យៀប៖ គ្មាន​អ្នកណា​មាន​សិទ្ធ ផ្អាក​ការ​អនុម័ត​ច្បាប់​របស់​សភា​ទេ

«គ្មានអ្នកណាម្នាក់ដែលមកហាមឃាត់ រារាំង ឬផ្អាកដំណើរការ នៃការអនុម័តច្បាប់របស់រដ្ឋសភាបានទេ លើកលែង​តែរដ្ឋសភាខ្លួនឯង ឬគណកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា។» នេះជាការបញ្ជាក់របស់លោក ជៀម យាប មន្រ្តីជាន់ខ្ពស់​របស់គណបក្សប្រជាជនម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរនីតិកាលទីប្រាំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គ្មានអ្នកណាម្នាក់ដែលមកហាមឃាត់ រារាំង ឬផ្អាកដំណើរការ នៃការអនុម័តច្បាប់របស់រដ្ឋសភាបានទេ លើកលែង​តែរដ្ឋសភាខ្លួនឯង ឬគណកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា។» នេះជាការបញ្ជាក់របស់លោក ជៀម យាប មន្រ្តីជាន់ខ្ពស់​របស់គណបក្សប្រជាជនម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរនីតិកាលទីប្រាំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ។


បញ្ជរចុះវត្តមានរបស់សមាជិក សមាជិកា រដ្ឋសភាជាតិ។ (រូបថត MONOROOM.info/ O. Vary)

ការអនុម័តច្បាប់ - តាមការគ្រោងទុក រដ្ឋសភាជាតិបានបើកកិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បី ពាក់ព័ន្ធនឹង​តុលាការ បើទោះជាមានការស្នើសុំ ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣៤ ដើម្បីឲ្យរដ្ឋសភាជាតិ​ធ្វើការ​«ពន្យា»ពេលពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ទាំងនោះក៏ដោយ។

សេចក្តីព្រាងច្បាប់ទាំងបី ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពី​ការ​រៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជ​អាជ្ញា ដោយមានវត្តមាន លោក ហេង សំរិន ប្រធានរដ្ឋសភា និងតំណាងរាស្រ្តទាំង៦៥រូប មកពីគណបក្ស​ប្រជាជន​កម្ពុជា និងអវត្តមានតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ។

ក្នុងកិច្ចពិភាក្សា និងការដាក់ឲ្យអនុម័តនូវច្បាប់ទាំងបី ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ត្រូវបានរដ្ឋសភាដាក់បញ្ចូល​មក​ពិភាក្សា និងអនុម័តជាផ្លូវការ បើទោះជាមានការស្នើសុំឲ្យពន្យាពេល ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយ​ចំនួន យ៉ាងណាក៏ដោយ។

លោក ជាម យៀប ក្នុងនាមមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនម្ពុជា បានធ្វើការរំលឹកថា ដើមឡើយក្រុមសង្គម​ស៊ីវិលទាំងនោះទៅវិញទេ ដែលស្នើឲ្យមានការអនុមត័នូវច្បាប់ទាំងនេះ ហេតុអ្វីបានជាធ្វើការពន្យាពេលទៅវិញ? លោកបន្តថា គ្មានអ្នកណាម្នាក់ ដែលមានសិទ្ធិមកហាមឃាត់ រារាំង ឬផ្អាកដំណើរការ នៃការអនុម័តច្បាប់របស់​រដ្ឋសភា​បានទេ លើកលែងតែរដ្ឋសភាខ្លួនឯង ឬគណកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកក៏បានធ្វើការព្រមាន ទៅក្រុមអង្គការសង្គស៊ីវិលទាំងនោះវិញថា សូមកុំមកជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជា។ «ពីមុនចង់បាន (ច្បាប់ទាំងបីខាងលើ) (វា) មិនចេញ។ (…) ដល់ពេល(វា)ចេញ បែរជាចង់ផ្អាក​ទៅវិញ។ (…) អ្នកចង់ផ្អាកទាំងនោះ (ក្រុមអង្គការសង្គមស៊ីវិល) ត្រូវខិតខំឲ្យជាប់ជាតំណាងរាស្រ្ត ដើម្បីមកផ្អាកច្បាប់​នេះទៅ។ (…) គ្មានអ្នកណាស្រលាញ់ខ្មែរ ជាង៦៨ នាក់ក្នុងរដ្ឋសភានោះទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានប្រតិកម្ម តបពីខាងអង្គការសង្គមស៊ីវិល បាននៅឡើយទេ។ តែថ្មីៗនេះ លោកនី ចាន់ឌី នាយកបច្ចេកទេសច្បាប់ នៅអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា បានថ្លែងតបវិញថា សង្គមស៊ីវិលក៏ជា​ពលរដ្ឋដែរ។ សង្គមស៊ីវិលកើតឡើង ដោយការប្រមូលផ្តុំ​ដោយបញ្ញវ័ន្ត និងពីអ្នកចេះដឹង មានជំនាញផ្នែកច្បាប់​ជា​ច្រើន។ លោកបន្តថា សភា គួតែជជែកពិភាគ្សាជាមួយ​ពលរដ្ឋ​សិន ថាតើត្រូវទុកចំណុចណា និងត្រូវកែប្រែចំណុច​ណា?។ «សភាដែលជាតំណាងផ្ទាល់របស់ពលរដ្ឋ ត្រូវ​ពិភាក្សាគ្នាឲ្យបានច្រើនជាមួយពលរដ្ឋ ជាងរដ្ឋាភិបាល»។

ទោះយ៉ាងណាក៏ដោយ មុនការដាក់សេចក្តីព្រាងច្បាប់ទាំងបីនេះ ឲ្យរដ្ឋសភាអនុម័តនោះ តំណាង​អង្គការសង្គម​ស៊ីវិលជាច្រើន បានដាក់ការចោទប្រកាន់ ទៅលើសេចក្តីព្រាងច្បាប់ទាំងបីនេះថា កំពុងតែបង្រួមអំណាចទាំងបី ដោយអនុញ្ញាតឲ្យអង្គការនីតិប្រតិបត្តិ ចូលលូកលាន់ ដឹងលឺ និងចាត់ចែងការងាររបស់អង្គការតុលាការ។ ព្រោះថា​ក្នុងសេចក្តីព្រាងច្បាប់ថ្មីទាំងបីនោះ បានអនុញាតឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រដ្ឋាភិបាល មានតួនាទីច្រើន ក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នោះ មានទួនាទីក្នុងរដ្ឋបាលផង ជាអ្នក​បច្ចេកទេសផង និងជាអ្នកសម្រេចពីជោគវាសនារបស់ចៅក្រម ព្រះរាជអាជ្ញាទៀតផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...