ជំនួបក្រុមបច្ចេកទេសពីរបក្ស នឹងដាក់បញ្ចូល គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ
ដូចអ្វីដែលបានគ្រោងទុក ទើបតែពីរថ្ងៃប៉ណ្ណោះ បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទីថ្ងៃទី១០ ខែមិថុនា ថានឹងផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុសម្រាប់គណបក្សប្រឆាំង និងការដាក់បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ ក្រុមការងារបច្ចេកទេសមកពីគណបក្សទាំងពីរ បានមកជួបគ្នាជាថ្មី ដើម្បីទម្លាយភាពជាប់គាំងខាងនយោបាយ ដែលកើតមានជិតមួយឆ្នាំមកហើយ។

ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិនយោបាយ - ក្នុងវិមានសរ នៃវិមានព្រឹទ្ឋសភា ក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ [...]



