មើលមតិក្នុងហ្វេសប៊ុក ពីបញ្ហា«ជនជាតិ» និង«សញ្ជាតិ»
មានមតិលើកឡើងជាច្រើន ទៅលើការប្រើប្រាស់ នូវពាក្យ «ជនជាតិ» និង«សញ្ជាតិ» ដែលត្រូវប្រើជាមួយ ជាតិខ្មែរ។ តើពាក្យពីរខាងលើមានន័យ ដូចគ្នាឬខុសគ្នា? តើមានផលល្អ និងផលអាក្រក់យ៉ាងណាខ្លះសម្រាប់ប្រទេស បើជនបរទេសមាន សញ្ជាតិជា«ខ្មែរ»?

អត្តសញ្ញាណសញ្ជាតិខ្មែរ គំរូថ្មី។ (រូបថត ឯកសារ)
សង្គម - ដូចម្តេចហៅថា «ជនជាតិ» និងដូចម្តេចហៅថា «សញ្ញាតិ»? ត្រង់នេះ ត្រូវបញ្ជាក់ឲ្យច្បាស់ក្នុងច្បាប់កម្ពុជា។ បើទោះបីជាកម្ពុជា មានច្បាប់«សញ្ជាតិ» តែច្បាប់នេះ មិនបានបកស្រាយច្បាស់លាស់នៅឡើយ ពីបញ្ហា«ជនជាតិ» និង«សញ្ញាតិ»នោះ។ ឯច្បាប់រដ្ឋធម្មនុញ្ញ វិញ ក៏មិនបានបញ្ជាក់ដែរ ពិសេសត្រង់ពាក្យថា «ជនជាតិ»នេះតែម្តង។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឈ្មោះ គីម សុខា [...]



