Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឆេះ​ដុំ​នៅ​ក្នុង​យន្ដហោះ កំពុង​ហោះ​ហើរ ពិន័យ ៧៣០០ ដុល្លា

ឆេះ​ដុំ​នៅ​ក្នុង​យន្ដហោះ កំពុង​ហោះ​ហើរ ពិន័យ ៧៣០០ ដុល្លា

នៅលើយន្ដហោះ មិនមែនចេះតែបញ្ចេញអារម្មណ៍យ៉ាងណា បានស្រេច តែនឹងចិត្តនឹកឃើញនោះទេ។ ហើយនេះ ជា​ដំណើរ​រឿងរបស់បុរសម្នាក់ ដែលទប់កំហឹងខ្លួនមិនបាន ព្រោះតែរឿងតូចមួយ...

បុរសម្នាក់នោះ ជាជនជាតិហៃទី ដែលជាអ្នករស់នៅ ក្នុងរដ្ឋធានីប៉ារីស។ លោក អេដម៉ុង អាឡិចសដ្រ (Edmond Alexandre) អាយុ៦០ឆ្នាំ បានផ្ទុះកំហឹងឡើង ដោយសារអ្នកដំណើរ ដែលអង្គុយនៅខាងមុខគាត់ ផ្តេកកៅអីមកក្រោយ នៅលើយន្ដហោះ ដែលហោះភ្ជាប់ជើងហោះហើរ ពីក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក ឆ្ពោះមករដ្ឋធានីប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។ បុរសចំណាស់ ត្រូវបានតុលាការសហព័ន្ធ នៃក្រុង ប៊ូស្ដុន សម្រេច​ក្ដី ឲ្យ​បង់​ប្រាក់​ពិន័យ​ប្រមាណជា ១០០០ដុល្លារ និងប្រាក់ខាតបង់ ៦៣០០ទៀត។

ប៉ុន្តែទឹកប្រាក់ប៉ុណ្ណេះ ក៏ដោយសារតែលោក អេដម៉ុង បានទទួលស្គាល់ ពីកំហុសរបស់ខ្លួន នៅចំពោះមុខចៅក្រម ពីជម្លោះក្ដៅស្លឹកត្រជៀក របស់ខ្លួន ប្រឆាំងនឹងក្រុមបុគ្គលិកបម្រើ [...]

ឥណ្ឌូនេស៊ី៖ ពលរដ្ឋ​មួយ​ភូមិ​ស្រវឹង​ថ្នាំ... ព្រោះ​នគរ​បាល​ដុត​គ្រឿង​ញៀន

ឥណ្ឌូនេស៊ី៖ ពលរដ្ឋ​មួយ​ភូមិ​ស្រវឹង​ថ្នាំ... ព្រោះ​នគរ​បាល​ដុត​គ្រឿង​ញៀន

ទោះជាអ្នកស្រុក ចាស់ឬក្មេង ដែលមិនស្គាល់អ្វីទៅ ដែលហៅថា គ្រឿងញៀនស្រវឹង ក៏នាំគ្នាស្រវឹង ពេញទាំងភូមិដែរ។ បើតាម​សារព័ត៌មាន Atlantico ដែលដកស្រង់បន្ត ដោយសារព័ត៌មានអង់គ្លេស Daily Mail បានឲ្យដឹងថា គឺកងកម្លាំង​នគរបាល​ឥណ្ឌូនេស៊ី ជាអ្នកនាំហេតុ ឲ្យពលរដ្ឋទាំងនោះស្រវឹង។

បន្ទាប់ពីបានរឹបអូសគ្រឿងញៀន ចំនួន៣តោនរួច អាជ្ញាធរបានសម្រេចចិត្ត បង្ហាញពីកិត្យានុភាពរបស់ខ្លួន ដោយយក​គ្រឿងញៀនទាំងនោះ មកដុតកម្ទេចចោល។ ប៉ុន្តែ នៅពេលដែលដុតគ្រឿងញៀន ឆេះឡើងខ្មួលខ្មាញ់នោះ ផ្សែងដែល​ហុយចេញពីគ្រឿងញៀន បានហោះអណ្ដែតត្រសែត ពេញវេហា និងជាពិសេស ហោះទៅតាមកម្លាំងខ្យល់ ដែល​សម្រុក​ទៅគ្របដណ្ដប់ លើភូមិមួយស្ថិតនៅក្បែរ ក្រុង តានហ្សឹរ៉េន (Tangerang) ដែលសម្បូរទៅដោយពលរដ្ឋរស់នៅ។

ផ្សែង​ដែលចេញពីការដុតគ្រឿងញៀន បានបង្កឲ្យមានការឈឺក្បាល និងភាពងោកងុយវង្វេងរង្វាន់។ រឿងដែល​កាន់​តែ​ហួសចិត្តនោះ គឺនគរបាលដែលអនុវត្ត ប្រតិបត្តិការដុតកម្ទេច [...]

ផៃ ស៊ីផាន ប្រតិកម្ម​តប កឹម សុខា លើ​ពាក្យ «ដៃ​គូ​សន្ទនា»

ផៃ ស៊ីផាន ប្រតិកម្ម​តប កឹម សុខា លើ​ពាក្យ «ដៃ​គូ​សន្ទនា»

សង្គ្រាមពាក្យសម្ដី នៅតែបន្តភាគមិនចេះដាច់ រវាងលោក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាមួយនឹងលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ។ ដើម្បី​ចូលមកបញ្ចប់ខែមីនា ម្សិលម៉ិញនេះ លោក ផៃ ស៊ីផាន បានសរសេរពន្យល់បក ទៅលោក កឹម សុខា តាមទំព័រ​ហ្វេសប៊ុក របស់លោកថា៖ «ដៃគូសន្ទនា មិនមានសារធាតុនៃកិច្ចធានា ក្នុងកិច្ចរំលោភនីតិរដ្ឋ នោះឡើយ។ ក៏ប៉ុន្តែ ក៏បាន​ផ្តល់ឱកាស ក្នុងការបញ្ចប់នូវភាពឧទ្ទាម និងបង្កើននូវក្រមសីលធម៌ និងការទទួលខុសត្រូវ នៃសណ្តាប់​ធ្នាប់​នយោបាយ។ ភាពសុចរិត និងជំនឿលើ “សេរីពហុបក្ស” ត្រូវតែជាមនោគមន៍វិជ្ជា ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ​សម្តេច​តេជោ បានខំប្រឹងប្រែង ប្រមែប្រមូល គ្រប់និន្នាការ រាប់តាំងពីក្នុងព្រៃភ្នំ ពីក្រៅប្រទេស មករួមគ្នាកសាងជាតិ ដែលសម្តេចតេជោ យល់ឃើញថា “ជាកម្លាំងជាតិ”។»

ការលើកឡើង របស់លោក ផៃ ស៊ីផាន នាពេលនេះ [...]

ក្រុមហ៊ុន និង​អាជ្ញាធរ​មណ្ឌល​គិរី រួម​ដៃ​គ្នា​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ ១៧២ ខ្នង

ក្រុមហ៊ុន និង​អាជ្ញាធរ​មណ្ឌល​គិរី រួម​ដៃ​គ្នា​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ ១៧២ ខ្នង

កងកំលាំងប្រដាប់អាវុធ និងមន្ត្រីស្រុក កែវសីមា រួមទាំងកម្លាំង របស់ក្រុមហ៊ុន សរុបជាង ៧០នាក់ បាននាំគ្នាចាត់​វិធាន​ការ​ភ្លាមៗ ដោយដុត និងគាស់រំលើងផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងភូមិចក់ចារ ដើម្បីយកដីដំណាំ កសិឧស្សាហកម្ម។ កង​កំលាំង​ទាំង​នោះ បានប្រើឡានអាអិច ឡានបាញ់ទឹក ឡានសារ៉ែន និងឡានផ្សេងៗទៀត សរុប ១៤គ្រឿង ដើម្បីធ្វើការ​បំផ្លាញ​​ផ្ទះ របស់ប្រជាពលរដ្ឋ។

រីឯពលរដ្ឋ ដែលជាម្ចាស់ផ្ទះ ជាង ១០០គ្រួសារ បានត្រឹមតែឈរមើល គេបំផ្លាញផ្ទះរបស់ខ្លួន តែប៉ុណ្ណោះ ដោយមិន​ហ៊ាន​ធ្វើអ្វី នោះឡើយ។ នេះតាមការបញ្ជាក់ របស់លោក ព្រប ជីព ប្រជាប្រជាពលរដ្ឋ រស់នៅតំបន់នោះ។ លោក​បាន​បញ្ជាក់ថា ជំលោះនៅថ្ងៃនេះ គ្មានអាជ្ញាធរណាម្នាក់ មកធ្វើអន្តរាគមន៍នោះទេ។

លោកបន្ថែមថា បើសិនជាខ្លួនទៅប្តឹង ក៍មិនដឹងថាទៅប្តឹងនៅឯណាដែរ ព្រោះពីមុនធ្លាប់បានប្តឹង ទៅច្រើនកន្លែងហើយ រាប់ទាំងតុលាការក្រុង តុលាកាផ្សេងៗទៀត ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ [...]

គឹម គុណវឌ្ឍន៍ ថា ឈូក បណ្ឌិត គួរ​គិត​ពី​កិត្តិយស​គ្រួសារ

គឹម គុណវឌ្ឍន៍ ថា ឈូក បណ្ឌិត គួរ​គិត​ពី​កិត្តិយស​គ្រួសារ

ព្រោះភាពស្ងៀមស្ងាត់ របស់មន្រ្តីជំនាញ និងមន្រ្តីមានសមត្ថកិច្ច ក្នុងការតាមចាប់ និងស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត តាមដីការរបស់តុលាការនោះ នៅថ្ងៃនេះ លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ របស់ប្រទេសកម្ពុជា ដែលជាអ្នក មកពីខេត្តស្វាយរៀងដែរនោះ បានបង្ហើរសំណេរយ៉ាងខ្លី លើគណនីហ្វេសប៊ុក របស់លោកថា៖ «ជាកូន​អ្នក​ស្វាយរៀងម្នាក់ ខ្ញុំសូម លោក បណ្ឌិត ក្លាហាននឹងមកសារភាព ទទួលខុសតាមច្បាប់ទៅ»។

អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជារូបនេះ បានបង្ហាញនូវទស្សនៈផ្ទាល់ ជូនដល់លោក ឈូក បណ្ឌិត ដែលកំពុងពួន​សង្ងំ​លាក់ខ្លួន ដូចសត្វ«ពង្រូ» ដែលបាត់តែមុខ តែខ្លួននៅកណ្តាលវាល យ៉ាងដូច្នេះថា «លោកមិនអាចរស់នៅ ដោយទុកឲ្យ​កិត្តិយសគ្រួសារ កិត្តិយសអ្នកស្រុក-អ្នកភូមិ បាត់បង់នោះទេ។ វាជាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាមនុស្ស  (...) ដែលជាអតីត​មន្រ្តីម្នាក់។»

យ៉ាងណា ចំពោះការលើកឡើងខាងលើ របស់លោក គឹម គុណវឌ្ឍន៏ ជាចេតនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...