Posts in ‘វិភាគ’ Category

សូម្បី​តែង​តាំង​អ្នក​នាំ​ពាក្យ ក៏​រដ្ឋសភា ​ត្រូវ​គិត​រឿង​នយោបាយ?

សូម្បី​តែង​តាំង​អ្នក​នាំ​ពាក្យ ក៏​រដ្ឋសភា ​ត្រូវ​គិត​រឿង​នយោបាយ?

ការតែងតាំងអ្នកនាំពាក្យ របស់រដ្ឋសភាជាតិកម្ពុជា បានរងការរិះគន់ ថាមានការរើសអើង បែងចែកឋានៈ បក្សពួក និង​នយោបាយ។ ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បាន​ធ្វើការ​រិះគន់លើស្ថាប័នរដ្ឋសភានេះ ដោយយោងលើពាក្យ ដែលបានប្រើប្រាក់ ក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០១៥ តាមរយៈពាក្យថា «ជាអ្នកនាំពាក្យ» និងជា«អ្នកនាំពាក្យបម្រុង»។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក អំ សំអាត បានថ្លែងឲ្យដឹងថា រដ្ឋសភាមិនគួណា កំហិតនៃ​ការឆ្លើយឆ្លងព័ត៌មាន នៃអ្នកនាំពាក្យនោះឡើយ ព្រោះអ្នកនាំពាក្យ ត្រូវមានសិទ្ធិស្មើគ្នា ក្នុងការផ្តល់ព័ត៌មាន នៅពេល​អ្នកនាំពាក្យម្នាក់ មិនអាចផ្តល់ព័ត៌មានបាន ព្រោះតែខ្លួនរវល់ ឬទំនាក់ទំនងមិនបាននោះ។

តាមសេចក្តីសម្រេចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា [...]

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាស់វស្សា នៅមានមន្ត្រីហែរហមរបស់លោក ជាច្រើនទៀត ​ដែល​កាន់​អំណាច នៅអង្គុយជាប់នឹងកៅអី យ៉ាងយូរប្រហាក់ប្រហែលគ្នា នឹងលោក ហ៊ុន សែន ដែរ។ ក្នុងចំណោម​អ្នក​ទាំង​នោះ គេអាចរាប់​ត្រួសៗ បាន ដូចយ៉ាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កាន់នគរបាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ (កាន់​ទាហាន) លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី (កាន់ការងារ របស់​រដ្ឋមន្ត្រី​ទាំង​​អស់) និងជាពិសេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស (កាន់ផ្នែកការទូត)។

អ្នកទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាមនុស្សជំនិត យ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់​ក្រសួង​មន្ទីរ​ធំៗ សំខាន់ៗ ឬអាចនិយាយថា ជាចំណុចយុទ្ធសាស្ត្រឈ្នះចាញ់ នៃអំណាចមិនចេះរីងស្ងួត របស់​គណបក្ស​​ប្រជាជនកម្ពុជា។ ប្រសិនជា មនុស្សជំនិតមួយចំនួន ពីក្នុងចំណោមនេះ មិនសូវជាទទួលបាន [...]

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

ក្រៅពីឯកសារសំងាត់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ គ្មានឯកសារណាមួយ ដែលរដ្ឋត្រូវលាក់ការណ៍នោះទេ។ បើ​សិន​ជាលាក់ការណ៍ មានន័យថា ឯកសានោះ មានភាពមិនប្រក្រតី និងអំពើពុករលួយ កើតឡើងហើយ។ នេះជាការ​ថ្លែង របស់លោក កែម ឡី អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។ លោក កែម ឡី បានថ្លែងឡើងថា៖ «វាមិនមានអ្វីត្រូវលាក់លៀមទេ ត្រូវតែឲ្យសារធារណៈជនឃើញ។ បើលាក់​លៀម​នោះ ជា​របប​កុម្មុយនីស។ (...) ក្នុងនាមតំណាងឲ្យរដ្ឋ ត្រូវមានការទទួលខុសត្រូវឲ្យរដ្ឋ។ ត្រូវមានគោលការតម្លាភាព ដោយ​ដាក់តាំងបង្ហាញ តាមគេហទំព័រ ចែកចាយតាមសារព័ត៌មាន និងអនុញ្ញាត ឲ្យអ្នកសង្ស័យណាម្នាក់ ចូល​មើល​តាម​ចិត្ត។»

ការលើកឡើង របស់លោក កែម ឡី បានធ្វើឡើង តាមការសាកសួររបស់ទស្សនា​វដ្ដី ទាក់ទងទៅនឹងការបដិសេធ​ជា​លើក​ទីពីរ របស់លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា [...]

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់​ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បាន​ផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់​បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរ​កម្ពុជាខាង​អន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។

ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក [...]

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

តាមទិដ្ឋភាពជាក់ស្តែង នៃការបណ្តេញលោក អេឡិច អនុប្រធានអង្គការមាតាធម្មជាតិ ចេញពីកម្ពុជា ត្រូវបានលោក សុខ ទូច អ្នកវិភាគ ឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោររម្យ.អាំងហ្វូ បានធ្វើការបែងចែកជាបីទិដ្ឋភាព។

- ទិដ្ឋភាពទីមួយចំបង គឺ ទិដ្ឋភាពខាងផ្លូវច្បាប់។ ក្នុងទិដ្ឋភាពនេះ លោកបានលើកឡើងថា លោក អេឡិចជាអ្នកខុស ទៅ​នឹងច្បាប់ប្រទេសមួយ ដែលលោកបានមកស្នាក់នៅ។ លោកបានធ្វើការពន្យល់ថា យ៉ាងណាក៏ដោយ ប្រទេសធំ ឬតូច ត្រូវ​មានអធិបតេយ្យរបស់ខ្លួន មានច្បាប់គ្រប់គ្រងប្រទេសរបស់គេ ជាពិសេស អាឡិច ត្រូវតេគោរពតាមច្បាប់​អន្តោ​ប្រវេសន៍។ លោក សុខ ទូច បានបញ្ជាក់ថា៖ «ជាទូទៅ អេឡិច អាចចេញទៅច្រកណា ក៏បានដែរ។ តែចេញហើយ អាច​ចូល​មកវិញ ដោយមានការចុះទិដ្ឋកាចេញ និងចូល។ ក្រោយ១៥ថ្ងៃ លោកអេឡិចក៏អាច ស្នើសុំរស់នៅក្នុងកម្ពុជា រយៈពេល​មួយឆ្នាំបានហើយ។»

លោកបន្តថា ក្នុងទិដ្ឋភាពច្បាប់នេះ លោក អេឡិច ត្រូវតែចេញ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...