យន្ដហោះឯកជនអាមេរិកមួយគ្រឿង ធ្លាក់នៅជិតកោះចាម៉ៃអីក ស្លាប់ពីរនាក់
ដំណឹងធ្លាក់យន្ដហោះ ត្រូវបានឲ្យដឹងតាំងពីថ្ងៃសុក្រ ទី០៥ ខែកញ្ញានេះ ដោយបណ្ដាញផ្សព្វផ្សាយ របស់អាមេរិក ប៉ុន្តែគេគ្រាន់តែដឹងថា ជាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មាន ដែលធ្លាក់មកច្បាស់ជាងមុន នៅថ្ងៃសៅរ៍ទី០៦នេះ បានអះអាងថា យន្ដហោះឯកជន ដែលអាចផ្ទុកមនុស្សបាន ពី៦ ទៅ ៧នាក់ ធុន Socata TBM-700 បានហោះចេញ ពីក្រុងរ៉ូសឆេស្ទើរ (Rochester) នៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង ណាព (Naples) នៃរដ្ឋផ្លរីដ។
តែយ៉ាងណាក៏ដោយ សហព័ន្ធរដ្ឋបាលអាកាសចរណ៍ស៊ីវិល អាមេរិក នៅមិនទាន់អាចបញ្ជាក់ឲ្យដឹង ថាចំនួនមនុស្សជិះលើយន្ដហោះនេះ មានចំនួនប៉ុន្មាននោះនៅឡើយ។ សហព័ន្ធបានបន្ថែមទៀតថា នៅវេលាម៉ោងប្រមាណជា ៤រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃសុក្រនោះ យន្ដហោះបានឈប់ផ្ដល់សញ្ញា ទៅនឹងការទាក់ទងតាមវិទ្យុ។ ប្រមាណជា១ម៉ោងកន្លះក្រោយមក យន្ដហោះប្រដេញធុន F-15 ត្រូវបានបញ្ជូនមកហោះអមយន្ដហោះឯកជននេះ រហូតដល់យន្ដហោះ [...]