ហូ វ៉ាន់៖ សង្រ្គោះជាតិដោយឡែក ហ៊ុនស៊ិនប៉ិចដោយឡែក
ស្របពេលដែលមានការរិះគន់ និងការអស់សង្ឃឹមពីសំណាក់អ្នកគាំទ្រ ក្នុងពេលដែលគណបក្សសង្គ្រោះជាតិ ព្រមចរចាចូលសភាកាន់ក្បាលម៉ាស៊ីនរដ្ឋសភា ជាមួយគណបក្សប្រជាជនកម្ពុជានោះ លោក ហូ វ៉ាន់ តំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ បានអះអាងថាគណបក្សសង្គ្រោះជាតិរបស់លោក នឹងមិនដើរជាន់ដានចាស់ដូចគណបក្ស ហ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នោះឡើយ។
ថ្លែងទៅកាន់មនុស្សជាងមួយពាន់ ដែលបានដាក់នៅរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ផ្នែកអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ បានបញ្ចាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនចងចាំរឿងតែមួយបានហើយ គណបក្សសង្រ្គោះជាតិ ដាច់ខាត មិនធ្វើដូចគណបក្សហ៊ុនស៊ិនប៉ិចទេ សូមបងប្អូនកុំច្រលំឱ្យសោះ។ សង្រ្គោះជាតិដោយឡែក [...]